• 2018-12-27 05:02:02
  • ព័ត៌មាន

មូល​និធិ ក​.​ស​.​ទ​ ប្រមូលថវិកា​បាន ៩ លាន​ដុល្លារ​ពីប្រតិបត្តិករទូរគមនាគមន៍

  • 2018-12-27 05:02:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមប្រឹក្សាភិបាល​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​ទូរគមនាគមន៍ (​ក​.​ម​.​ក​.​ស​.​ទ​.) ទើប​​បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​​បង្ហាញពី​​វឌ្ឍនភាព​ការងារ​របស់​មូល​និ​ធិ​កាតព្វកិច្ច​សេវា​សកល​-​ទូរគមនាគមន៍ (​មូល​និធិ ក​.​ស​.​ទ​.) នៅ​ទីស្តីការក្រសួង​ប្រៃសណីយ៍​និង​ទូរ​គមនាគមន៍។

ឯកឧត្តម កាន ច័ន្ទ​មេត្តា​ ​

ក្នុង​ឱកាស​សន្និសីទ​សារ​ព័ត៌មាន​ ឯកឧត្តម កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ និងជា​អនុប្រធាន​ទីមួយ​ (​ក​.​ម​.​ក​.​ស​.​ទ​.) បាន​បង្ហាញ​ល​ទ្ធ​ផល​នៃ​ការអនុវត្ត​ច្បាប់​ស្តីពី​ទូរ​គមនាគ​មន៍​ដែល​បាន​បង្កើត​មូល​និ​ធិ ក​.​ស​.​ទ​. និង​ការបង្កើត​ក្រុម​ប្រឹក្សា​ភិបាល​មូលនិ​ធិ​កាតព្វកិច្ច​សេវា​សកល​-​ទូរ​គមនាគ​មន៍។

លោក​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៧ មាន​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចំនួន ៨៧% (២៧/៣១ ក្រុមហ៊ុន​) បាន​ចូលរួម​អនុវត្ត​កាតព្វកិច្ច​បង់​វិភាគទាន​ចូល​មូល​និធិ ក​.​ស​.​ទ​. និង​ប្រមូល​បាន​មូល​និធិ​សរុប ៧០ % ស្មើនឹង​ទឹកប្រាក់​ប្រមាណ ៩ លាន​ដុល្លារ​អាមេរិក​។​

​ ឯកឧត្តម​បាន​បញ្ជាក់​ដែ​រថា ក្នុង​ឆ្នាំ​២០១៧ នេះ ក​.​ម​.​ក​.​ស​.​ទ​. បាន​អនុម័ត​គម្រោងពង្រីក​វិសាលភាព​គ្រប​ដណ្តប់​សេវា​ទូរសព្ទ​ចល័ត​ជំ​នាន់​ទី​៣/៤ (3G/4G) សរុប​ចំនួន ១៣១ ស្ថានីយ ដោយ​អនុញ្ញាត​ឱ្យ​ធ្វើ​ការសាងសង់​ស្ថានីយ​ថ្មី​ចំនួន​៤១ ស្ថានីយ និង​ការ​ធ្វើ Upgrade និង Reconfiguration ទៅលើ​ស្ថានីយ​ដែល​មាន​ស្រាប់​ចំនួន​៩០ ស្ថានីយ​។

​១. វឌ្ឍនភាព​ចុងក្រោយ​ចំ​ពោះ​គម្រោ​ង​សាងសង់​ថ្មី​៖​

-គម្រោង​/​ស្ថានីយ​បាន​សាងសង់​រួចរាល់​មាន​ចំនួន ៧ ស្ថានីយ នា​ខែ​វិច្ឆិកា ឆ្នាំ​២០១៨​

​-​គម្រោង/ស្ថានីយ​ដែល​កំពុង​សាងសង់ មាន​ចំនួន ១៩ ស្ថានីយ និង​ត្រូវ​បញ្ចប់​រួចរាល់​នៅ​យ៉ាង​យូរ​ត្រឹម​ខែ​កុម្ភៈ ឆ្នាំ​២០១៩ និង​គម្រោង​/​ស្ថានីយ​ដែល​យឺត​យ៉ាង​ក្នុង​ការសាងសង់​ដោយសារ​ទឹក​ជំនន់​និង​កំ​ពុង​ដោះ​ស្រាយ​ទីតាំង​សាងសង់ មាន​ចំនួន​១៥ ស្ថានីយ ដែល​រំពឹង​ថា​នឹង​ត្រូវ​បាន​ដោះ​ស្រាយ​រួចរាល់​ឆាប់ៗ យ៉ាង​យូរ​ត្រឹម​ខែ​មេសា ឆ្នាំ​២០១៩​។​

​២. វ​ឌ្ឍ​នភាព​ចុងក្រោយ​ចំ​ពោះ​គ​ម្រោ​ង​ធ្វើការ Upgrade និង Reconfiguration ទៅលើ​ស្ថានីយ​ដែល​មាន​ស្រាប់​៖​

​-​ចំនួន​៨៣ ស្ថានីយ ត្រូវបាន​ចប់​ជា​ស្ថាព​រ នា​ខែ​វិច្ឆិកា ឆ្នាំ​២០១៨

​-​ចំនួន​៧ ស្ថានីយ ត្រូវ​រំពឹងថា​នឹង​ត្រូវ​បញ្ចប់​ត្រឹម​ខែមករា ឆ្នាំ​២០១៩​។​

ឯកឧត្តម​បាន​លើកឡើង​ដល់​ប្រតិបត្តិកា​រទូរ​គមនាគ​មន៍ ដែល​បាន​ចូលរួម​បង់​វិភាគទាន​និង​សហការ​ក្នុង​ការអនុវត្ត​សកម្មភាព​ការងារ​របស់​មូល​និ​ធិ​កាតព្វកិច្ច​សេវា​សកល​ទូរ​គមនាគ​មន៍។ ពេល​នោះ​ លោក​ក៏​បាន​ក្រើន​រំលឹក​ដល់​ប្រតិបត្តិ​ក​រទូរ​គមនាគ​មន៍​មួយ​ចំនួន​តូច​ ដែល​មិនទាន់បាន​បំ​ពេញ​កាតព្វកិច្ច​បង់​វិភាគទាន​មូល​និ​ធិ ក​.​ស​.​ទ​. ឆ្នាំ​២០១៧ រួសរាន់​បង់​វិភាគទាន​មុននឹង​ក្រុម​ប្រឹក្សា​មូល​និធិ ក​.​ស​.​ទ​. ចាត់វិធានការ​បន្ទាប់។

អត្ថបទ៖ ប៊ុណ្ណារ៉ា

មតិយោបល់