/5c24340c688bd_1545876480_medium.jpg)
- 2018-12-27 02:15:41
- ព័ត៌មាន
iPhone Xr ទាក់ចិត្តអ្នកប្រើ Android បានច្រើនជាង iPhone មុនៗ
- 2018-12-27 02:15:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone Xr ទាក់ចិត្តអ្នកប្រើ Android បានច្រើនជាង iPhone មុនៗ
ចន្លោះមិនឃើញ
Apple ប្រហែលជាជួបប្រទះបញ្ហាតម្រូវការទាបលើស្មាតហ្វូនជំនាន់ចុងក្រោយរបស់ខ្លួន ប៉ុន្តែអាចយកឈ្នះលើក្រុមអ្នកប្រើប្រាស់ស្មាតហ្វូនដ៏គួរឲ្យចាប់អារម្មណ៍មួយ គឺក្រុមអ្នកប្រើប្រាស់ស្មាតហ្វូន Android។
របាយការណ៍ថ្មីចេញផ្សាយដោយ Consumer Intelligence Research Partners បានរកឃើញថា ៣០ ថ្ងៃក្រោយពី iPhone Xr ចេញលក់ ១៦% នៃអតិថិជនដែលទិញ iPhone ស៊េរីនេះប្រើ ជាអ្នកប្រើប្រាស់ស្មាតហ្វូន Android ពីមុន។
នេះជាតួលេខដ៏ខ្ពស់មួយ ដោយកាលពី iPhone 8/8 Plus ចេញលក់បានមួយខែ មានអតិថិជន ១២% ធ្លាប់ជាអ្នកប្រើប្រាស់ស្មាតហ្វូន Android។ ចំពោះ iPhone X វិញ មានអ្នកអតិថិជន ១១% ជាអ្នកប្រើប្រាស់ Android ពីមុនមក។
របាយការណ៍បានរកឃើញទៀតថា iPhone Xr ជាស្មាតហ្វូនជំនាន់ចុងក្រោយរបស់ Apple ដែលទទួលបានប្រជាប្រិយភាពជាងគេ។ iPhone Xr កាន់កាប់ទីផ្សារបាន ៣២% នៃចំនួនលក់ iPhone សរុបនៅសហរដ្ឋអាមេរិក ក្នុងរយៈពេលចេញលក់ ១ ខែដំបូង។ ខណៈ iPhone Xs និង Xs Max គួបផ្សំគ្នាមានទីផ្សារតែ ៣៥% ប៉ុណ្ណោះ៕
ចុចអាន៖