- 2018-12-20 13:02:48
- ព័ត៌មាន
ម្តងនេះប្លែក! គំរូរាង iPhone XI និង XI Plus បំពាក់កាមេរ៉ាក្រោយ ៣ គ្រាប់ តួខ្លួនឡើងកប់
- 2018-12-20 13:02:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្តងនេះប្លែក! គំរូរាង iPhone XI និង XI Plus បំពាក់កាមេរ៉ាក្រោយ ៣ គ្រាប់ តួខ្លួនឡើងកប់
ចន្លោះមិនឃើញ
ចាប់ចិត្តទេ? បើ iPhone សេរ៊ីឆ្នាំ ២០១៩ នឹងរចនាការបំពាក់កាមេរ៉ាមុខក្រោយដល់ទៅ ៥ គ្រាប់? យោងតាមវីដេអូ Concept បង្ហោះផ្សាយដោយ Channel ឈ្មោះ Phone Industry លើគេហទំព័រ YouTube បានបង្ហាញពីរូបរាងគំរូនៃម៉ូឌែល iPhone XI និង iPhone XI Plus។
តាមការស្រមើស្រមៃរបស់ Phone Industry បានរចនា iPhone ទាំងពីរម៉ូឌែលតាមគំរូ iPad Pro 2018 ដោយមានអេក្រង់ពេញលាតសន្ធឹង ពុំសល់គែមសងខាង និងបន្សល់ទុកត្រឹមប្រហោងខ្មៅរាងជ្រុងមួយលើអេក្រង់។ កាមេរ៉ាមុខវិវត្តដល់ទៅ ២ គ្រាប់ ខណៈខាងក្រោយដាក់ជាបញ្ឈរចំនួន ៣ គ្រាប់ សរុបមក iPhone XI និង XI Plus មានកាមេរ៉ាដល់ទៅ ៥ គ្រាប់។ បន្សំនឹងការរចនាពណ៌ស៊ិចស៊ីចំនួន ៥ ដូច iPhone XR មានខៀវ ខ្មៅ ក្រហម លឿង និងប្រផេះ។
បញ្ជាក់ថានេះត្រឹមតែជាការស្រមើស្រមៃរបស់អ្នករចនា ពុំមែនជាការពិតទាំងស្រុងទេ តោះ ទស្សនាវីដេអូខាងក្រោម៖
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: