- 2018-12-21 02:05:17
- ព័ត៌មាន
មេ Tesla បង្ហាញពីរូងក្រោមដីដំបូង អាចឲ្យរថយន្តរត់បានល្បឿន ២៤០ គម.ម៉ (មានវីដេអូ)
- 2018-12-21 02:05:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេ Tesla បង្ហាញពីរូងក្រោមដីដំបូង អាចឲ្យរថយន្តរត់បានល្បឿន ២៤០ គម.ម៉ (មានវីដេអូ)
ចន្លោះមិនឃើញ
កាលពីម្សិលមិញ ក្រុមហ៊ុន Boring Company ដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយស្ថាបនិកក្រុមហ៊ុន Tesla មានលោក Elon Musk ជា CEO បានបង្ហាញនូវផ្លូវរូងក្រោមដី ដែលមានប្រវែងប្រហែល ១,៦ គ.ម នៅក្នុងទីក្រុង Los Angeles ដែលរូងក្រោមដីនោះមានមុខងារសម្រាប់ដឹកជញ្ជូនរថយន្តពេលផ្លូវស្ទះ។ បើតាមការអះអាងរបស់ក្រុមហ៊ុន Boring Company ផ្លូវក្រោមដីនេះ អាចឲ្យរថយន្តរត់បានក្នុងល្បឿនដល់ទៅ ២៤០ គម.ម៉។
នៅក្នុងការបង្ហាញនោះ រថយន្ត Tesla Model X ត្រូវបានគេកែច្នៃ កង់ខាងក្រោមដោយបំពាក់ កង់ទប់លំនឹងពិសេស តាមកង់ទាំងបួន ដើម្បីឲ្យការបើកបរតាមផ្លូវរូងក្រោមដីនេះមានលំនឹង ជាប់ទៅនឹងផ្លូវរត់។ តាមការប្រាប់មករបស់ក្រុមហ៊ុន ផ្លូវរូងក្រោមដីដែលគេបានសាកល្បងនាពេលនេះ អាចឲ្យរថយន្តរត់បានក្នុងល្បឿនដល់ទៅ ១១៧ គម.ម៉ ប៉ុន្តែនៅពេលដែលសាកល្បងជាសាធារណៈ គេកំណត់ល្បឿនអតិបរមាត្រឹមតែ ៨០ គម.ម៉ប៉ុណ្ណោះ ដើម្បីការពារសុវត្ថិភាព។
នាពេលបច្ចុប្បន្ន មានតែរថយន្តអគ្គិសនីរបស់ Tesla តែប៉ុណ្ណោះ ដែលអាចយកទៅកែភ្ជាប់កង់ ហើយបើកបរនៅក្នុងផ្លូវរូងក្រោមដីនេះបាន ប៉ុន្តែបើតាមការបញ្ជាក់របស់លោក Elon Musk គ្រប់រថយន្តដដែលដំណើរការដោយអគ្គិសនីសុទ្ធ ហើយមានប្រព័ន្ធបើកបររថយន្តដោយស្វ័យប្រវត្តិ ១០០ភាគរយនោះ នឹងអាចប្រើប្រាស់ផ្លូវរូងក្រោមដីនេះបានដូចគ្នា។
ទាក់ទងនឹងសមត្ថភាពរបស់រូងក្រោមដីនេះ ខាងក្រុមហ៊ុនបានលើកឡើងថា នៅពេលដែលវាជោគជ័យជាស្ថាពរ រូងក្រោមដីមួយ អាចដឹកជញ្ជូនរថយន្តបានដល់ទៅ ៤ ០០០ គ្រឿង ក្នុងមួយម៉ោង។ សម្រាប់តម្លៃដឹកជញ្ជូនក្ន្នុងមួយជើង ក្រុមហ៊ុនគិតកម្រៃត្រឹម ១ ដុល្លារតែប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា ផ្លូវរូងក្រោមដី ដែល Elon Musk កំពុងសាងសង់នេះ មានទំហំតូចជាងផ្លូវក្រោមដីស្ដង់ដាររបស់រថភ្លើងក្រោមដី ដល់ទៅ ២ ដង ដូច្នេះហើយ ការសាងសង់អាចប្រព្រឹត្តទៅបានលឿន និងប្រើលុយតិចជាង។ ម៉្យាងទៀត ក្នុងពេលអនាគត មេ Tesla រូបនេះ អាចនឹងផ្ដោតលើការអភិវឌ្ឍផ្លូវក្រោមដីនេះច្រើន ដោយនឹងទិញគ្រឿងចក្របន្ថែមសម្រាប់ធ្វើផ្លូវរូងក្រោមដី ឲ្យបានច្រើនថែមទៀត។
ចុចអាន៖