
- 2018-12-13 12:08:11
- ព័ត៌មាន
ស៊ូបានទេ? អត់ប្រើស្មាតហ្វូន ១ ឆ្នាំពេញ ជាថ្នូរប្តូរយកប្រាក់រង្វាន់ ១០ មុឺនដុល្លារ
- 2018-12-13 12:08:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ូបានទេ? អត់ប្រើស្មាតហ្វូន ១ ឆ្នាំពេញ ជាថ្នូរប្តូរយកប្រាក់រង្វាន់ ១០ មុឺនដុល្លារ
ចន្លោះមិនឃើញ
តើអ្នកអាចទៅរួចអត់ដោយមិនកាន់ស្មាតហ្វូនរយៈពេល ៣៦៥ ថ្ងៃដើម្បីប្រាក់រង្វាន់ ១០០ ០០០ ដុល្លារ? Vitamin Water ជាក្រុមហ៊ុនសម្ព័ន្ធរបស់ Coca-Cola បានបង្កើតកម្មវិធីប្រកួតប្រជែងថ្មីមួយដោយចម្រាញ់រើសយកបេក្ខភាពមួយរូបទាមទារឲ្យដកខ្លួនចេញពីស្មាតហ្វូនរបស់គេរយៈពេល ១ ឆ្នាំពេញជាថ្នូរប្តូរប្រាក់មួយសែនដុល្លារ។
បេក្ខភាពដែលចង់មានឱកាសចូលរួមអាចផ្ញើរូបភាពទៅកាន់គណនី Twitter ឬ Instagram ផ្លូវការរបស់ក្រុមហ៊ុន (@vitaminwater) ជាមួយសារពន្យល់ហេតុអ្វីអ្នកត្រូវឃ្លាតឆ្ងាយពីស្មាតហ្វូន និងអ្វីដែលអ្នករំពឹងធ្វើនៅពេលគ្មានស្មាតហ្វូន គួបផ្សំការសរសេរបន្ថែម hashtags #nophoneforayear និង #contest។
we tried to get Brandon to make this deal, but he is too busy – will you turn off your phone for a year instead? #NoPhoneForAYear #contest https://t.co/RVTF0gytnv pic.twitter.com/wFFTXl0PBX
— vitaminwater® (@vitaminwater) December 11, 2018
បន្ទាប់ពីនោះក្រុមហ៊ុន Vitamin Water នឹងរើសយកបេក្ខភាពមានសំណាងមួយរូប ដោយផ្តល់ជូនតែការប្រើប្រាស់ទូរសព្ទសេរ៊ីចាស់មួយគ្រឿងសម្រាប់ឲ្យទាក់ទងហៅចេញចូលតែប៉ុណ្ណោះ ហើយចាប់ផ្តើមអនុវត្តតាមលក្ខខណ្ឌរហូតគ្រប់ ៣៦៥ ថ្ងៃ អ្នកនោះនឹងទទួលបានប្រាក់រង្វាន់។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: