- 2018-12-10 08:26:44
- ព័ត៌មាន
បោះ ១ ពាន់ដុល្លារជាមួយ Apple/Microsoft នៅឆ្នាំ ១៩៨០ ដឹងឥឡូវទទួលបានប៉ុន្មានអត់?
- 2018-12-10 08:26:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បោះ ១ ពាន់ដុល្លារជាមួយ Apple/Microsoft នៅឆ្នាំ ១៩៨០ ដឹងឥឡូវទទួលបានប៉ុន្មានអត់?
ចន្លោះមិនឃើញ
មនុស្សជាច្រើនហាក់មានភាពសោកស្ដាយនិងខ្លះដល់ថ្នាក់ស្រមៃថាបើកាលពីជាង ២០ ឆ្នាំមុនមានលុយអាចបណ្ដាក់ទុនជាមួយក្រុមហ៊ុន Microsoft ឬ Apple មកទល់ពេលនេះប្រហែលអាចសល់លុយចាយធូរ។
យោងតាមការគណនារបស់ CNBC បានបង្ហាញការប្រៀបធៀបនៃតម្លៃទីផ្សារមូលបត្រ (IPO) ក្នុងពេលចុះផ្សាយដំបូង និងធៀបមកទល់បច្ចុប្បន្ន។ ត្រលប់ទៅឆ្នាំ ១៩៨០ បើអ្នកមានលុយបណ្តាក់ទុនត្រឹម ១ ០០០ ដុល្លារ មកទល់ពេលនេះសម្រាប់ Apple មានតម្លៃខ្ពស់ជាង ៤២០ ០០០ ដុល្លារ ខណៈ Microsoft ខ្ពស់ដល់ ១,៧ លានដុល្លារ ។
ហេតុនេះហើយទើបជំរុញឲ្យអ្នកធ្វើជំនួញលើផ្នែកបណ្តាក់ទុនភាគច្រើនដែលហ៊ានប្រលូកជាមួយក្រុមហ៊ុនយក្សទាំងពីរអាចមានទ្រព្យសម្បត្តិហៀរហូរ ប៉ុន្តែក៏ប្រឈមនឹងឧបសគ្គជាច្រើនផងដែរ។
សោតយ៉ាងដូចជា Microsoft ពិតណាស់ដែលជោគជ័យខ្លាំងអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ និង ១៩៩០ ប៉ុន្តែបានធ្លាក់ចុះទៅវិញនៅទសវត្សរ៍ឆ្នាំ ២០០០ បន្ទាប់ពីផលិតផលរបស់ខ្លួនហាក់អស់ប្រជាប្រិយភាពនិងមិនអាចដេញទាន់យុគសម័យពេញនិយមរបស់អតិថិជន។ លុះមកទល់ប៉ុន្មានឆ្នាំចុងក្រោយក៏បានស្រោចស្រង់មកវិញ រហូតថ្មីៗនេះទើបតែផ្តួល Apple ក្នុងនាមជាក្រុមហ៊ុនមានតម្លៃទ្រព្យខ្ពស់ជាងគេក្នុងពិភពលោក។
ទៅមើល Apple ដែលធ្លាប់ជោគជ័យដើមទសវត្សរ៍ឆ្នាំ ១៩៨០ ក៏ប៊ិះតែត្រូវបិទទ្វារនៅឆ្នាំ ១៩៩៧ ប៉ុន្តែសំណាងល្អបានជួលឲ្យស្ថាបនិក Steve Jobs មកដឹកនាំសារជាថ្មី រហូតសម្រុកទល់បច្ចុប្បន្នមាននាមជាក្រុមហ៊ុនមានទីផ្សារភាគហ៊ុនតម្លៃ ១ លានលាន (Trillion) ដុល្លារ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: