• 2018-12-07 01:35:51
  • ព័ត៌មាន

មិន​ឲ្យ​ចាញ់គូប្រជែង Smartwatch Samsung អាច​នឹង​ដាក់ Sensor ស្កេន​ម្រាម​ដៃ​បង្កប់​ក្រោម​អេក្រង់​

  • 2018-12-07 01:35:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន Huawei Mate 20 Pro, OnePlus 6T និង Xiaomi Mi Mix 3 សុទ្ធ​តែ​មាន Sensor ស្កេន​ម្រាមដៃ​បង្កប់​ក្រោម​អេក្រង់។ Samsung មិន​ទាន់​ដើរ​ផ្លូវ​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​មាន​ការ​រំពឹង​ថា នឹង​ប្រើ​បច្ចេកវិទ្យា​នេះ​លើ Galaxy S10។ មិន​ត្រឹម​ប៉ុណ្ណឹង​ទេ ក្រុមហ៊ុន​នេះ​ក៏​បាន​ដាក់​ចេញ​ប៉ាតង់ ប្រើ​មុខងារ​ស្កេន​ម្រាមដៃ​ក្នុង​នាឡិកា​ដែរ​។ 

បច្ចេកវិទ្យា​នេះ នឹង​ធ្វើ​ឲ្យ​ការ​ប្រើ Smartwatch កាន់​តែ​មាន​ន័យ ជាមួយ​នឹង​មុខងារ​បន្ថែម​សុវត្ថិភាព​មួយ​នេះ​។ ក្នុង​ឯកសារ​ប៉ាតង់ Sensor ស្កេន​ម្រាមដៃ​ស្ថិត​នៅ​កណ្តាល​អេក្រង់​តែ​ម្តង​។ ក្នុង​នោះ ក៏​អាច​មាន​បញ្ចូល​មុខងារ​ស្កេន​ប្រស្រីភ្នែក​ផង​ដែរ​។ ហើយ ចំពោះ​ឈ្មោះ Smart Watch បន្ទាប់​អាច​ជា Galaxy Watch 2៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Androidpit ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់