- 2018-12-04 13:32:36
- ព័ត៌មាន
ត្រូវចាំដល់ឆ្នាំ ២០២០ បើចង់កាន់ iPhone ប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត 5G
- 2018-12-04 13:32:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រូវចាំដល់ឆ្នាំ ២០២០ បើចង់កាន់ iPhone ប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត 5G
ចន្លោះមិនឃើញ
យោងតាមរបាយការណ៍ពី Bloomberg បានឲ្យដឹងថាក្រុមហ៊ុន Apple គ្រោងនឹងពន្យារពេលចេញផ្សាយ iPhone មានប្រើ 5G ដល់ឆ្នាំ ២០២០ ដែលនេះជាការចាញ់ប្រៀបមួយធៀបនឹង Samsung ល្ហិចល្ហៀងត្រៀមខ្លួនរួចស្រេចចង់ប្រកាសឆ្នាំក្រោយ។
កាលពីអតីតកាល Apple ក៏ធ្លាប់ដើរជាតួអង្គរងបង្ហាញ iPhone គាំទ្រប្រព័ន្ធ 3G និង 4G ក្រោយគូប្រជែង ប៉ុន្តែជុំវិញបញ្ហានេះត្រូវបានអ្នកវិភាគនៅ Gartner Inc លោក Mark Hung មានប្រសាសន៍ថា៖ "ជានិច្ចកាល Apple តែងតែជោគជ័យយ៉ាងធំធេងក្នុងវិស័យបច្ចេកវិទ្យាប្រព័ន្ធអ៊ីនធឺណិត ពិតណាស់ដែលកាលពីអតីតកាលការដើរក្រោយគេមិនរងផលប៉ះពាល់ ប៉ុន្តែសម្រាប់ 5G គឺងាយជះឥទ្ធិពលដល់ទីផ្សារខ្លាំងបំផុត បែបនេះបើរង់ចាំហួសឆ្នាំ ២០២០ នោះខ្ញុំគិតថាពួកគេនឹងទទួលផលប៉ះពាល់ខ្លាំង"។
សព្វថ្ងៃដោយកំពុងជួបជម្លោះជាមួយក្រុមហ៊ុន Qualcomm នោះ Apple អាចនឹងងាកទៅប្រើប្រាស់ modem ផ្គត់ផ្គង់ដោយ Intel ដោយកន្លងទៅក្រុមហ៊ុនទើបចេញផ្សាយម៉ូឌែល XMM 8160 5G ត្រៀមចរាចរនាត្រីមាសទី ២ ឆ្នាំ ២០១៩ គាំទ្រល្បឿនដំណើរការដល់ ៦ ជីហ្គាប៊ីតក្នុងមួយវិនាទី ពោលគឺលឿនជាង ៣ ទៅ ៦ ដងធៀបនឹង LTE៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: