• 2018-12-04 03:26:34
  • ព័ត៌មាន

មើល​រូបរាង​ Galaxy S10+ ជួយ​ដាក់​ពិន្ទុ​ផង

  • 2018-12-04 03:26:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ

រូបភាព​ Render ដំបូង​បំផុត​នៃ​ Galaxy S10+ ដែល​រួម​សហការ​ផលិត​ដោយ​​ @OnLeaks និង 91Mobiles បាន​លេច​ឡើង​យ៉ាង​ភ្ញាក់ផ្អើល​បំផុត។ រូបភាព​ Render នេះ​ផលិត​ឡើង​ដោយ​ផ្អែក​លើ​ដំណឹង​ដែល​លេច​ចេញ​ពី​ប្រភព​គួរ​ទុក​ចិត្ត​ជា​ច្រើន។

រូបភាព​ខាង​លើ​បាន​បង្ហាញ​ថា​ Galaxy S10+ នៅ​តែ​មាន​ប្រើ​ប្រាស់​អេក្រង់​ OLED រាង​កោង​ ប៉ុន្តែ​លើ​ផ្ទៃ​អេក្រង់​នេះ​មាន​បង្កប់​រន្ធ​ចំនួន​ពីរ​សម្រាប់​បំពាក់​កាមេរ៉ា​ភ្លោះ​។ ហេតុ​នេះ​ធ្វើ​ឲ្យ​គែម​អេក្រង់​ខាង​លើ​មាន​​កម្រាស់​កាន់​តែ​ស្ដើង។

នៅ​ផ្នែក​ខាង​ក្រោយ​ឃើញ​មាន​រៀប​ចំ​កាមេរ៉ា​ជា​លក្ខណៈ​ផ្ដេក​ដូច​ជា​នៅ​លើ Galaxy Note 9 ដែរ​ ប៉ុន្តែ​មាន​បន្ថែម​នូវ​គ្រាប់​កាមេរ៉ា​ទី​បី។ កាមេរ៉ា​ទាំង​បី​នេះ​ជឿ​ជាក់​ថា​ កាមេរ៉ា​មេ​ជា​ប្រភេទ​​ធម្មតា, កាមេរ៉ា​ទីពីរ​ជា​ប្រភេទ Telephoto និង​កាមេរ៉ា​ទីបី​ជា​ប្រភេទ​ Wide-Angle អាច​ថត​រូប​ទំហំ​ធំ។ ការ​ផ្លាស់​ប្ដូរ​មួយ​ទៀត​នៅ​ផ្នែក​ខាង​ក្រោយ គឺ​អវត្តមាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ ដែល​ត្រូវ​ជំនួស​ដោយ​ទ្រនាប់​ស្កេន​បង្កប់​ក្រោម​ផ្ទៃ​អេក្រង់​តែ​ម្ដង។

រន្ធ​​នានា​​លើ​ Galaxy S10+ មាន​ដូច​ជា​រន្ធ​ USB-C រួម​ជា​មួយ​រន្ធ​ដោត​កាស​ 3.5 mm ហើយ​ផ្នែក​ខាង​លើ​មាន​រន្ធ​​ស្រូប​សំឡេង និង​រន្ធ​ដោត​ស៊ីម​/មេមូរី​កាត។ គួរ​ដឹង​ថា​ Galaxy S10 នឹង​មាន​រហូត​ដល់​ ៣ ប្រភេទ​ ហើយ​ Galaxy S10+ ខុស​ប្លែក​ពី​គេ​ត្រង់​មាន​កាមេរ៉ា​ភ្លោះ​នៅ​ខាង​មុខ។ Galaxy S10 ទាំង​បី​ប្រភេទ​រំពឹង​ថា​នឹង​ប្រកាស​ចេញ​នៅ​អំឡុង​ខែ​កុម្ភៈ​ឆ្នាំ ២០១៩ ខាង​​មុខ​នេះ៕

ចុចអាន៖

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់