• 2018-12-03 12:37:34
  • ព័ត៌មាន

សន្សំ​លុយ​បណ្តើរៗ​ទៅ AirPods 2 ល្ហិចល្ហៀង​ត្រៀម​ប្រកាស​នា​ត្រីមាស​ទី​មួយ​ឆ្នាំ ២០១៩

  • 2018-12-03 12:37:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាស​ឥត​ខ្សែ​ជំនាន់​ក្រោយ AirPods 2 ត្រូវ​បាន​អ្នក​វិភាគ​ល្បី​ឈ្មោះ​លោក Ming-Chi Kuo ប៉ាន់ប្រមាណ​ថា​ Apple នឹង​ដាក់​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​នា​អំឡុង​ត្រីមាស​ទី ១ អាច​ជា​ខែ​មិនា ឆ្នាំ ២០១៩។

ប្រភព​សង្កត់​ធ្ងន់​ថា​កាស​ឥត​ខ្សែ​ដ៏​ទំនើប​របស់​ក្រុមហ៊ុន​យក្ស​អាមេរិក​នឹង​គាំទ្រ​មុខងារ​សាក​ថ្ម​ឥត​ខ្សែ​ខុស​ពី​ជំនាន់​ចាស់​ដោយ​ប្រើប្រាស់​ខ្សែ Lightning។ លើស​ពី​នេះ​ក៏​រំពឹង​វិវត្ត​ឡើង​ Bluetooth 5.0 និង​ការ​ប្រើប្រាស់​បន្ទះ​ឈីប W-series ជំនាន់​ថ្មី។

រំឭក​ថា​កន្លង​ទៅ​ក៏​ធ្លាប់​មាន​ចចាមអារ៉ាម​ពី​ឧបករណ៍​សាក​ថ្ម​ឥត​ខ្សែ​ AirPower ដែល​ថា​នឹង​ប្រកាស​នា​ខែ​កញ្ញា ប៉ុន្តែ​ក៏​ខុស​ពី​ការ​គ្រោង​ទុក​និង​ស្ងាត់​ដំណឹង​ទៅ​វិញ​មួយ​រយៈ បែប​នេះ​សម្រាប់​ខែ​មិនា​ឆ្នាំ ២០១៩ ក៏​អាច​ជា​ពេលវេលា​ជាក់លាក់​មួយ​មិន​ថា​តែ AirPods 2 ឬ AirPower ទំនង​ជា​ប្រកាស​ដំណាល​គ្នា​ក៏​ថា​បាន។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Cnet ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់