- 2018-11-28 02:32:39
- ព័ត៌មាន
Apple បញ្ជាឲ្យបន្ថយការផលិត iPhone XR/XS ជាលើកទីពីរ ព្រោះហេតុផលដដែល
- 2018-11-28 02:32:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple បញ្ជាឲ្យបន្ថយការផលិត iPhone XR/XS ជាលើកទីពីរ ព្រោះហេតុផលដដែល
ចន្លោះមិនឃើញ
កាលពីដើមខែកន្លងទៅមានការអះអាងថា Apple បានបញ្ជាឲ្យដៃគូផ្គត់ផ្គង់របស់ខ្លួនកាត់បន្ថយការផលិត iPhone XR និង iPhone XS/XS Max ដោយសារតែមានតម្រូវការទាប។ ថ្ងៃនេះដែរមានការចេញផ្សាយថ្មីដែលអះអាងថា Apple បានបន្ថយចំនួនផលិត iPhone ជំនាន់ចុងក្រោយនេះជាលើកទីពីរ។
ហេតុផលនៃការកាត់បន្ថយគឺដោយសារតែមានតម្រូវការទាប ដូចលើកដំបូងដែរ។ ការចុះផ្សាយរបស់ Digitimes មិនបានបញ្ជាក់ថាកាត់បន្ថយចំនួនប៉ុន្មាននោះទេ ប៉ុន្តែបានអះអាងថាប៉ះពាល់ដល់ដៃគូផ្គត់ផ្គង់នៅតៃវ៉ាន់ឯណោះ។
ជាក់ស្ដែងក្រុមហ៊ុនមួយបានបង្ខំចិត្តកាត់បន្ថយបុគ្គលិក ១១០ នាក់ដោយសារការកាត់បន្ថយនេះ។ បន្ថែមពីនេះក្រុមហ៊ុន Largan Precision ដែលផ្គត់ផ្គង់ឡេនកាមេរ៉ា iPhone ប៉ាន់ស្មានថានឹងធ្លាក់ចុះចំណូលខ្លាំងនៅខែវិច្ឆិកានេះ។
ក៏មានការអះអាងថាក្រុមហ៊ុន TSMC ដែលទទួលខុសត្រូវលើការផលិតឈីប A12 Bionic ក៏ត្រូវកាត់បន្ថយការផលិតផងដែរ។ យ៉ាងណាក្ដី TSMC មិនសូវរងផលប៉ះពាល់ធ្ងន់ឡើយ ដោយសារក្រុមហ៊ុននេះមានផលិតឈីបឲ្យក្រុមហ៊ុនដទៃដូចជា Kirin 980 របស់ Huawei ជាដើម៕
ចុចអាន៖