• 2018-11-27 11:26:46
  • ព័ត៌មាន

ចប់​បាត់! គណនី​ដៃ​គូ​សំណព្វ​របស់ Ninja ត្រូវ​គេ Hack បាន​ស្រស់ៗ​អំឡុង​ពេល​លេង Fortnite

  • 2018-11-27 11:26:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្តេច​ហ្គេម Fortnite ឲ្យ​រហ័ស​នាម​ថា "Ninja” បាន​ទទួល​ភាព​ភ្ញាក់ផ្អើល​មួយ​ចេញ​ពី​គណនី​មិត្តភ័ក្ដិ​របស់​ខ្លួន​គឺ Drake ខណៈ​មាន​ជល​ខិលខូច​បាន​លួច​ចូល​បន្លំ​ប្រើប្រាស់​គណនី​នោះ​បាន​ដោយ​ជោគជ័យ។

អំឡុង​ការ​ផ្សាយ​ផ្ទាល់​ដើម្បី​ប្រមូល​ថវិកា​ក្នុង​ការងារ​សប្បុរសធម៌​កាល​ពី​ថ្ងៃ​ទី ២៣ ​វិច្ឆិកា គ្រា​ដែល Ninja កំពុង​លេង​ហ្គេម Fortnite ក៏​លោក​កត់​សម្គាល់​ឃើញ​គណនី Duddus647 របស់ Drake ចូល​មក​ក្នុង​វគ្គ​ជាមួយ​គ្នា​ដែរ ប៉ុន្តែ​បាន​ឆ្លើយឆ្លង​ពាក្យ​សម្តី​មិន​សមរម្យ​និង​និយាយ n-word (Nigger សំដៅ​លើ​ជនជាតិ​ស្បែក​ខ្មៅ) ម្តង​ហើយ​ម្តង​ទៀត។

Ninja ភ្លាម​នោះ​ក៏​សម្គាល់​ឃើញ​ថា​មិនមែន Drake ជា​អ្នក​លេង​ពិត​ប្រាកដ​ទេ រួច​សម្រេច​ទាក់ទង​ទៅ​ម្ចាស់សាមីខ្លួនដោយ​ផ្ទាល់​និង​រាយការណ៍​បញ្ហា​នេះ​ទៅ​កាន់ Epic Games ដើម្បី​វែកមុខ​អ្នក​នៅ​ពី​ក្រោយ​ការ Hack ដ៏​សម្ងាត់​នេះ។

យោង​តាម Dexerto បាន​សម្រង់​នូវ​សម្តី​របស់ Ninja ដែល​និយាយ​ដូច្នោះ​ថា៖ "ខ្ញុំ​នឹង​ផ្ញើ​សារ​ទៅ​ Drake ឲ្យ​បាន​ដឹង​ថា​គណនី​របស់​គាត់​ត្រូវ​គេ Hack និង​រាយការណ៍​ទៅ​កាន់ Epic ហើយ​ក៏​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ពួក​គេ​នឹង​ដោះស្រាយ​បញ្ហា​នេះ​បាន"។ ថ្វី​បើ​ត្រូវ​ចាកចេញ​ពី​ហ្គេម​បន្ទាប់​ពី​ឃើញ​ការ​ឆ្លើយឆ្លង​នូវ​សម្តី​មិន​ល្អ ប៉ុន្តែ​លោក​បាន​ប្រមូល​ថវិកា​សរុប​ដល់​ទៅ​ជាង ៥២ ០០០ ដុល្លារ​ សម្រាប់​មូលនិធិ Ellen DeGeneres Wildlife Fund។

ប្រភព: https://www.valuewalk.com/2018/11/drake-fortnite-account-hacked-ninja/?fbclid=IwAR3L3GOiGhgajvETc4fUcYnHBCXm-IIXGC69LXMA05WF_-Chg-QmmoKt-5E

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

អត្ថបទ៖ កៅ រក្សា

មតិយោបល់