• 2018-11-28 02:37:05
  • ព័ត៌មាន

​ពិព័រណ៌​រថយន្ត​នៅ​ថៃ​​ទាក់ទាញ​ចិត្ត​អថិថិជន ទិញ​រថយន្ត​មួយ​ ឈ្នះ​​រថយន្ត​មួយ

  • 2018-11-28 02:37:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការតាំងពិព័រណ៍យានយន្ត Thai Motor Expo លើកទី ៣៥ នាឆ្នាំ ២០១៨ នៅក្នុងប្រទេសថៃ នឹងត្រូវប្រារព្ធធ្វើឡើងនាថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះហើយ ដោយមានការចូលរួមពីក្រុមហ៊ុនផលិតរថយន្តកំពូលៗចំនួន ៣៦ ក្រុមហ៊ុន មកពី ប្រទេសចំនួន ៩ មានទាំងអាស៊ី និងអឺរ៉ុប ព្រមទាំងក្រុមហ៊ុនផលិតម៉ូតូចំនួន ២៣ ក្រុមហ៊ុនទៀត មកពី ៧ ប្រទេសផ្សេងគ្នាផងដែរ។

គោលបំណងក្នុងការតាំងពិព័រណ៍នេះ គឺដើម្បីតាំងបង្ហាញនូវរថយន្ត និងម៉ូតូម៉ូដែលថ្មី ដែលថែមទាំងមានកម្មវិធីថែមជូនពិសេសៗ នាចុងឆ្នាំនេះទៀតផង ដើម្បីសម្រេចចំនួនលក់យានយន្ត ឲ្យបានលើសពី ១លានគ្រឿង។ លោក Kwanchai Paphatphong នាយកគ្រប់គ្រងការតាំងពិព័រណ៍យានយន្តអន្តរជាតិលើកទី ៣៥ ក្នុងប្រទេសថៃនេះ (35th Thai International Motor Expo) បានលើកឡើងថា ការធ្វើឡើងនាឆ្នាំនេះបានត្រៀមខ្លួនរួចរាល់ ១០០ ភាគរយតែម្ដង ហើយស្ថិតក្រោមពាក្យស្លោកថា “Enjoy Driving! Before Driverless Era” ដែលប្រែថា “សប្បាយនឹងការបើកបរឲ្យហើយទៅ មុនពេលយុគសម័យរថយន្តមិនត្រូវការមនុស្សបើកបរឈានចូលមកដល់” ។ លោកក៏បានប្រាប់ដែរថា រថយន្តដែលគេអាចនឹងកក់យក នៅក្នុងការដាក់តាំងក្នុងពិព័រណ៍នេះ មានចំនួនដល់ទៅជាង ៤៥ ០០០ គ្រឿង ហើយម៉ូតូមានចំនួនដល់ទៅ ៨ ០០០ គ្រឿងឯណោះ។

ចំពោះការថែមជូនពិសេសនៅក្នុងការតាំងពិព័រណ៍នេះ មានដូចជា៖ “ទិញរថយន្តមួយ...ឈ្នះរថយន្តមួយ” “ទិញសំបុត្រមួយ...ឈ្នះរថយន្តមួយ” “ទិញម៉ូតូមួយ...ឈ្នះម៉ូតូធំមួយ” ជាដើម។ សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនរថយន្តដែលចូលរួមក្នុងការតាំងពិព័រណ៍នេះ មានដូចជា : ASTON MARTIN, AUDI, BENTLEY, BMW, CHEVROLET, FOMM, FORD, HONDA, HYUNDAI, ISUZU, JAGUAR, KIA, LAMBORGHINI, LAND ROVER, LEXUS, MASERATI, MAZDA, McLAREN, MERCEDES-BENZ, MG, MINI, MITSUBISHI, NISSAN, PORSCHE, ROLLS-ROYCE, SUBARU, SUZUKI, TATA, THAI RUNG, TOYOTA និង VOLVO។ រីឯក្រុមហ៊ុនម៉ូតូវិញរួមមាន APRILIA, BENELLI, BMW, CF MOTO, DUCATI, GPX, HANWAY, HARLEY-DAVIDSON, HONDA BIGBIKE, KAWASAKI, LIFAN, MOTO GUZZI, MV AGUSTA, PIAGGIO, ROYAL ALLOY, ROYAL ENFIELD, RYUKA, SUZUKI, TRIUMPH, VESPA, YAMAHA, ZONTES។

ការតាំងពិព័រណ៍យានយន្តអន្តរជាតិលើកទី ៣៥ នៅប្រទេសថៃ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៨ នៅមជ្ឈមណ្ឌល IMPACT Challenger, Muang Thong Thani។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចចូលទៅកាន់គេហទំព័រ www.motorexpo.co.th បាន។

ចុចអាន៖

អត្ថបទ៖ ផាត សុវត្ថិ

មតិយោបល់