• 2018-11-27 02:26:42
  • ព័ត៌មាន

សាក​កម្លាំង​ Pixel 3 និង Sony a7R III នៅ​ពេល​យប់​ លទ្ធផល​មិន​គួរ​ឲ្យ​ជឿ

  • 2018-11-27 02:26:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google Pixel 3 និង 3 XL មាន​នូវ​មុខងារ​ Night Sight ដែល​អាច​ផលិត​រូបភាព​នៅ​ពេល​យប់​បាន​យ៉ាង​ស្អាត​ល្អ ទោះ​បី​ខ្វះ​ពន្លឺ​ខ្លាំង​យ៉ាងណាក្ដី។ ដោយ​ចង់​ដឹង​ថា​មុខងារ​នេះ​​ខ្លាំង​កម្រិត​ណា​ អ្នក​ជំនាញ​ថត​រូប​ឈ្មោះ​ Pierre T. Lambert បាន​យក​​កាមេរ៉ា​អាជីព​ Sony a7R III មក​ប្រៀប​ធៀប​នឹង​ស្មាតហ្វូន​នេះ។

Pixel 3 លើ​ទីផ្សារ​បរទេស​មាន​តម្លៃ​ចាប់​ពី ៧៩៩ ដុល្លារ​ ខណៈ​ដែល​ Sony a7R III មាន​តម្លៃ​ខ្ទង់ ៣ ០០០ ដុល្លារ​ គិត​ត្រឹម​តែ​ Body ទទេ។ ខាង​ក្រោម​នេះ​ជា​​ប្លង់​មួយ​ចំនួន​ដែល​ថត​ចេញ​ពី​ម៉ាស៊ីន​ទាំង​ពីរ ៖

Sony a7R III
Pixel 3
Sony a7R III
Pixel 3
Sony a7R III
Pixel 3
Sony a7R III
Pixel 3

ក្រោយ​ពី​​ប្រៀប​ធៀប​រួច​ហើយ​ Pierre T. Lambert បាន​សម្ដែង​អារម្មណ៍​ភ្ញាក់ផ្អើល​ខ្លាំង​ចំពោះ​គុណភាព​រូបភាព​ផលិត​ដោយ​ Pixel 3 ប៉ុន្តែ​វា​នៅ​មិន​ទាន់​អាច​ជំនួស​ម៉ាស៊ីន​កាមេរ៉ា​អាជីព​បាន​នៅ​ឡើយ​ទេ៕

ប្រភព៖ petapixel ប្រែ​សម្រួល៖ សុខហេង

មតិយោបល់