• 2018-11-13 13:01:26
  • ព័ត៌មាន

ជើង​ខ្លាំង​ម្នាក់​បាន​២​ម៉ឺន​ដុល្លារ​ធូរ ក្រោយ​រក​ឃើញ​ចន្លោះ​ប្រហោង​សំខាន់​មួយ​លើ Steam

  • 2018-11-13 13:01:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ស្រាវជ្រាវ​ផ្នែក​សុវត្ថិភាព​លោក Artem Moskowsky បាន​រក​ឃើញ​ចន្លោះ​ប្រហោង​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ Steam រាល់​គ្នា​អាច​បង្កើត Licence Key សម្រាប់ Download ហ្គេម​ទាំង​អស់​ដោយ​ឥត​គិត​ថ្លៃ។ ជា​ថ្នូរ​ត្រលប់​មក​វិញ​ក្រុមហ៊ុន​មេ Valve Corporation ក៏​បាន​ផ្តល់​ជូន​នូវ​ប្រាក់​រង្វាន់​ប្រមាណ ២០ ០០០ ដុល្លារ​ សម្រាប់​បុរស​ដែល​រក​ឃើញ​ចន្លោះ​ប្រហោង​ដ៏​សំខាន់​មួយ​នេះ។

ជា​ការ​ផ្តល់​ជូន​ដោយ​សម្ងាត់​ពោល​គឺ​មិន​ចង់​ឲ្យ​មាន​ការ​បែកធ្លាយ​ទាក់ទង​នឹង​កំហុស​នៃ​ប្រព័ន្ធ​សុវត្ថិភាព ដ់ើម្បីងាយស្រួល​ដល់​ក្រុមហ៊ុន​ធ្វើ​ការ​ជួសជុល​ដោយ​ស្ងាត់ៗ ជា​ជាង​ចែកចាយ​ព័ត៌មាន​សាធារណៈ។

លោក Moskowsky បាន​ប្រាប់​រឿងរ៉ាវ​មួយ​ចំនួន​ដល់​សារព័ត៌មាន Register ជុំវិញ​ការ​រក​ឃើញ​កំហុស​ដោយ​ចៃដន្យ តាម​រយៈ​ការ​ចាប់​បាន​ថា​ដៃ​គូ​សហការ​របស់ Steam គឺ​ក្រុមហ៊ុន Portal ​បាន​អនុញ្ញាត​ឲ្យ​អ្នក​ផលិត​ហ្គេម​អាច​បង្កើត Licence Key សម្រាប់​ Software របស់​ពួក​គេ​ដោយ​ផ្ទាល់ បែប​នេះ​ងាយ​ស្រួល​អាច​ចែក​រំលែក​កូដ​ចម្លង​ទៅ​កាន់​អ្នក​គាំទ្រ​ឬ​សារព័ត៌មាន​ដើម្បី​ត្រួតពិនិត្យ។ ប៉ុន្តែ​ចន្លោះ​ប្រហោង​គឺ​ត្រង់​ថា​ប្រភេទ​កូដ​នេះ​ត្រូវ​បាន​ស្នើ​រាប់​ពាន់​ទៅ​លើ​ហ្គេម​ដែល​អ្នក​ប្រើប្រាស់​ចង់​បាន រហូត​មាន​ដាក់​លក់​លើ​ទីផ្សារ​ងងឹត​ថែម​ទៀត​ផង។

លោក​បាន​ប្រាប់​ Register ថា៖ "ខ្ញុំ​អាច​ធ្វើ​ការ Bypass កូដ​ផ្ទៀងផ្ទាត់​នៃ​ហ្គេម​ណា​មួយ​បាន ដោយ​ត្រឹម​ផ្លាស់ប្ដូរ Parameter តែ​មួយ​ប៉ុណ្ណោះ"។ ជា​កិច្ច​តបស្នង Valve បាន​ផ្តល់​ជូន​ប្រាក់​រង្វាន់ ១៥ ០០០ ដុល្លារ​និង​ប្រាក់​ឧបត្ថម្ភ ៥ ០០០ ដុល្លារ​ផ្សេង​ទៀត​ក្នុង​ការ​បញ្ចប់​បញ្ហា​នេះ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ BBC ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់