- 2018-11-13 03:13:09
- ព័ត៌មាន
អ្នកឌីហ្សាញរាង iPhone បង្ហាញចិញ្ចៀនផលិតពីពេជ្រសុទ្ធ តម្លៃមិនធម្មតា
- 2018-11-13 03:13:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកឌីហ្សាញរាង iPhone បង្ហាញចិញ្ចៀនផលិតពីពេជ្រសុទ្ធ តម្លៃមិនធម្មតា
ចន្លោះមិនឃើញ
ប្រធានផ្នែកឌីហ្សាញរបស់ Apple លោក Johny Ive បានឌីហ្សាញចិញ្ចៀនមួយវង់ផលិតឡើងពីពេជ្រសុទ្ធ ដែលរំពឹងថានឹងដេញថ្លៃបានចន្លោះពី ១៥ ម៉ឺន ទៅ ២៥ ម៉ឺនដុល្លារក្នុងកម្មវិធីសប្បុរសធម៌មួយ។
ដើម្បីច្នៃគ្រាប់ពេជ្រឲ្យទៅជាចិញ្ចៀនមួយវង់មិនមែនជារឿងងាយនោះឡើយ។ រង្វង់នៃចិញ្ចៀនដោយប្រើប្រាស់ឧបករណ៍កាត់តូចឆ្មារ និងត្រូវការជំនួយពីឧបករណ៍ឡាស៊ែរទៀតផង។ លើចិញ្ចៀននេះនឹងមានមុខកាត់ចន្លោះពី ២ ពាន់ទៅ ៣ ពាន់ ដែលគេមិនធ្លាប់ឃើញមានពីមុនមក។
ចិញ្ចៀននេះនឹងត្រូវចាប់ផ្ដើមដាក់ដេញថ្លៃនៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៨ នេះនៅក្នុងកម្មវិធីដែលធ្វើឡើងនាទីក្រុង Miami សហរដ្ឋអាមេរិក៕
ចុចអាន៖