- 2018-11-12 03:30:42
- ព័ត៌មាន
បច្ចេកវិទ្យា AI នឹងឆ្លាតវ័យដូចមនុស្សត្រឹមឆ្នាំ ២០៦២
- 2018-11-12 03:30:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បច្ចេកវិទ្យា AI នឹងឆ្លាតវ័យដូចមនុស្សត្រឹមឆ្នាំ ២០៦២
ចន្លោះមិនឃើញ
Artificial Intelligence (AI) នឹងអាចសិក្សាស្វែងយល់លក្ខណៈរបស់មនុស្ស ដូចជាការសម្របខ្លួននឹងបរិបទថ្មី គំនិតច្នៃប្រឌិត និងការបញ្ចេញអារម្មណ៍ត្រឹមឆ្នាំ ២០៦២។ នេះបើតាមអ្នកជំនាញជនជាតិអូស្ត្រាលីម្នាក់។
លោក Toby Walsh ជាសាស្ត្រាចារ្យវិទ្យាសាស្ត្រផ្នែក Artificial Intelligence នៅសាកលវិទ្យាល័យ UNSW ក្នុងក្រុង Sydney ជឿថាមានការផ្លាស់ប្ដូរជាមូលដ្ឋានក្នុងពិភពលោករួចទៅហើយ។
លោក Walsh បានប្រាប់វេបសាយ Festival of Dangerous Ideas ក្នុងក្រុង Sydney ថា៖ "សូម្បីតែមិនទាន់មានម៉ាស៊ីនមានភាពវ័យឆ្លាតខ្លាំង លោកចាប់ផ្តើមបារម្ភបន្តិចបន្តួច ពីអ្វីនឹងកើតឡើង និងជម្រើសសំខាន់ៗ ដែលគួរជ្រើសរើស"។
លោក Walsh ជាអ្នកនិពន្ធសៀវភៅ “2062: The World that AI Made” បន្ថែមថា ការបំពានលើទិន្នន័យឯកជននឹងកើតឡើងបន្ថែម ហើយនឹងបន្តក្លាយជារឿងធម្មតា។
មនុស្សភាគច្រើនមាន Smartwatch ជួយតាមដានសញ្ញាណសំខាន់ៗពាក់ព័ន្ធនឹងខ្លួនយើង ដូចជាសំពាធឈាម ចង្វាក់បេះដូង ហើយបើមើលទៅសេវាកម្មទាំងនេះ អ្នកមិនមែនជាម្ចាស់ទិន្នន័យនេះទេ។ នេះជាការបន្ថែមរបស់លោក Walsh។ លោកលើកឧទាហរណ៍មួយទាក់ទងនឹង Facebook ប្រព័ន្ធនេះបានជំរុញការចាប់អារម្មណ៍របស់អ្នក ប៉ុន្តែមិនសម្រាប់ធ្វើឲ្យសង្គមបានល្អប្រសើរនោះទេ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ