• 2018-11-10 02:24:18
  • ផលិតផលថ្មី

Cute សន្លប់! នាឡិកា​ Fossil Sport រាង​ស្អាត ធូរ​ថ្លៃ​ជាង Apple Watch

  • 2018-11-10 02:24:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Fossil បាន​ប្រកាស​ជា​ផ្លូវការ​នូវ​នាឡិកា​ឆ្លាតវៃ​ដំបូង​របស់​ខ្លួន​មាន​បំពាក់​នូវ​បន្ទះ​ឈីប Snapdragon 3100 និង​ដំណើរការ​ដោយ Wear OS របស់ Google។ ឲ្យ​ឈ្មោះ​ថា Sport Smartwatch មាន​៦ ពណ៌​ដូច​ជា​ប្រផេះ ផ្កាឈូក ក្រហម ខៀវ បៃតង និង​ខ្មៅ​ទំហំ​ប្រភេទ​ខ្សែ ៤១ ម.ម និង ៤៣ ម.ម ដោយ​ជា​ខ្សែ​ប្រភេទ​ស៊ីលីកូន​អាច​ដោះដូរ​បាន​និង​ការពារ​ទឹក។

ចំណុច​ពិសេស​មិន​ចាញ់​នាឡិកា​ឯ​ទៀត​ដោយ​បំពាក់​ថាមពល​ថ្ម ៣៥០mAh អាច​ប្រើ​បាន​មួយ​ថ្ងៃ​ពេញ មាន​មុខងារ​វាស់​ស្ទង់​ចង្វាក់​បេះដូង មុខងារ GPS និង NFC គួប​ផ្សំ​ការ​ប្រើប្រាស់​មាន​អត្ថប្រយោជន៍​មួយ​ចំនួន​ផ្សេង​ទៀត។

ក្រុមហ៊ុន Fossil នឹង​មាន​លក់​ Sport Smartwatch ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​តាម​គេហទំព័រ Online និង​ហាង​ចែកចាយ​នានា​ក្នុង​តម្លៃ ២៥៥ ដុល្លារ​ តែ​ប៉ុណ្ណោះ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ theverge ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់