- 2018-11-08 06:48:00
- ព័ត៌មាន
អ្នកជំនាញព្រមានថា បើមិនពង្រឹង Cyber Security ក្រុមហ៊ុនអាជីវកម្មនៅកម្ពុជា អាចរងការខូចខាតធ្ងន់ធ្ងរ
- 2018-11-08 06:48:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំនាញព្រមានថា បើមិនពង្រឹង Cyber Security ក្រុមហ៊ុនអាជីវកម្មនៅកម្ពុជា អាចរងការខូចខាតធ្ងន់ធ្ងរ
ចន្លោះមិនឃើញ
ស្របពេលបច្ចេកវិទ្យាមានការរីកចម្រើន បណ្ដាអាជីវកម្មខ្នាតធំមធ្យមតូច អង្គការនានាក្នុងប្រទេសកម្ពុជា បានពឹងផ្អែកលើវិស័យមួយនេះ ដើម្បីដំណើរការណ៍អាជីវកម្ម ប៉ុន្តែក្ដីបារម្ភអំពីការលួច និងបំផ្លាញទិន្នន័យសំខាន់ផ្សេងៗ ពីក្រុម Hacker ក៏មានច្រើនដែរ ដែលស្ថាប័ននីមួយៗចាំបាច់ត្រូវពង្រឹងលើប្រព័ន្ធសុវត្ថិភាព Cyber Security។
តើអ្វីជា Cyber Security? Cyber Security គឺជាប្រព័ន្ធសុវត្ថិភាពការពារប្រព័ន្ធកុំព្យូទ័រ ពីជនលួចទិន្នន័យ (Hacker) ឬការការពារការបំផ្លាញ Hardware, Software ឬទិន្នន័យអេឡិចត្រូនិក ក៏ដូចជា ការរំខានផ្សេងៗទៅលើសេវាកម្ម ដែលក្រុមហ៊ុនមួយផ្ដល់ជូនអតិថិជន។
ក្នុងកម្មវិធី Cyber Security កាលពីឆ្នាំ ២០១៦ លោក ហ៊ួត គីមសៀង ប្រធានផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មនៃក្រុមហ៊ុន First Cambodia បានឱ្យដឹងថា បណ្ដាសហគ្រាសហិរញ្ញវត្ថុ និងក្រសួងនានា មានការព្រួយបារម្ភខ្លាំង លើផ្នែកសុវត្ថិភាពព័ត៌មានវិទ្យា។ សហគ្រាសអាជីវកម្មនៅកម្ពុជាមួយភាគធំ មិនសូវគិតគូរលើការពង្រឹងប្រព័ន្ធសុវត្ថិភាព (Cyber Security) ដែលជាហេតុក្លាយជាគោលដៅវាយប្រហារ។ លោកថា ការខ្វះការយកចិត្តទុកដាក់ និងចាត់វិធានការណ៍រកដំណោះស្រាយទាន់ពេលវេលា នឹងផ្ដល់ឱកាសដល់ឧក្រិដ្ឋជន បំផ្លិចបំផ្លាញ និងខូចខាតធ្ងន់ធ្ងរ។
ក្នុងសិក្ខាសាលាបង្ហាញពីគំរូថ្មីក្នុងការរក្សាការពារប្រព័ន្ធ cyber លោក Stephen Path ប្រធានសហព័ន្ធបច្ចេកវិទ្យា ICT កម្ពុជា ក៏បានយល់ឃើញពីចំណុចប្រហោង របស់សហគ្រាសអាជីវកម្ម ក្នុងការពង្រឹង Cyber Security ដែរ។ លោកថា សហគ្រាសអាជីវកម្មនៅកម្ពុជាមិនដល់ ៥% ទេ ដែលយកចិត្តទុកដាក់ពង្រឹងលើប្រព័ន្ធសុវត្ថិភាពនេះ ។ ដ្បិតប្រព័ន្ធសុវត្ថិភាព ត្រូវការការទុនច្រើន និងធនធានមនុស្ស ដែលជាការវិនិយោគយូរអង្វែងយ៉ាងណាក៏ដោយ ក៏លោកសូមឱ្យម្ចាស់ក្រុមហ៊ុនអាជីវកម្ម គួរគិតគូរឡើងវិញក្នុងការបង្កើតថវិកា អភិវឌ្ឍប្រព័ន្ធសុវត្ថិភាព ដើម្បីជាប្រយោជន៍សម្រាប់ផ្ទាល់ខ្លួន និងការផ្តល់ទំនុកចិត្តដល់អតិថិជន។
ធនាគារ និងស្ថាប័នរដ្ឋាភិបាល អង្គភាពគួរយកចិត្តទុកដាក់ខ្លាំងជាងគេបំផុត។ នេះបើតាមសម្ដីរបស់លោក Nguyen Minh Hung នាយកប្រតិបត្តិនៃក្រុមហ៊ុនព័ត៌មានវិទ្យា Vietnet Distribution JSC ប្រទេសវៀតណាម ថ្លែងក្នុងពិធីសម្ពោធប្រកាសទទួលសិទ្ធិនាំចូល ForcePoint មកទីផ្សារកម្ពុជា កាលពីម្សិលមិញ នៅសណ្ឋាគារ ហ៊ីម៉ាវីរី។
លោកបញ្ជាក់ទៀតថា៖ “ក្ដីរំពឹងរបស់យើង គឺនាំយកដំណោះស្រាយថ្នាក់ពិភពលោក ប្រឆាំងទប់ទល់គ្រប់ការវាយប្រហារគ្រប់ Cyber-attacks នៅកម្ពុជា ជាពិសេសវិស័យធនាគារ និងរដ្ឋាភិបាល"។
ជាការពិត ឃ្លាំងចរាចរណ៍ចរន្តសាច់ប្រាក់រាប់ពាន់លានដុល្លារមួយថ្ងៃៗគឺ គ្រឹះស្ថានហិរញ្ញវត្ថុ ឬធនាគារ ដែល Hacker ដណ្ដើមគ្នា។ ដូចករណីឆ្នាំ ២០១៥ មានការវាយប្រហារដ៏ធំមួយលើប្រព័ន្ធធនាគារជាង ១០០ ជុំវិញពិភពលោក ដើម្បីទាញយកព័ត៌មានឯកជនរបស់អ្នកប្រើប្រាស់។ Hacker បានធ្វើប្រតិបត្តិការក្លែងក្លាយ ដោយដកយកលុយតាមទូ ATM ជុំវិញពិភពលោក។ ត្រឹមរយៈពេល ២ ឆ្នាំ ស្ថាប័នហិរញ្ញវត្ថុដែលរងគ្រោះ បានខាតបង់ប្រាក់ជាង ៨៦៤ លានដុល្លារអាមេរិក។
ចំណែកធនាគារក្នុងប្រទេសកម្ពុជាវិញ នៅចុងឆ្នាំ ២០១៥ Microsoft និងអេស៊ីលីដា បានចុះកិច្ចព្រមព្រៀងទិញលក់កម្មវិធីមានតម្លៃទឹកប្រាក់រាប់លានដុល្លារ ក្នុងអាណត្តិ ៣ ឆ្នាំ ដើម្បីបង្កើនទំនើបភាព លើប្រតិបត្តិការអាជីវកម្ម ក៏ដូចជាបង្កើនកម្រិតសុវត្ថិភាព System។
ឆ្លើយតបទៅនឹងកង្វល់នៃការចរាចរណ៍ចរន្តសាច់ប្រាក់អនឡាញ ដែលបង្កហានិភ័យជាប្រព័ន្ធនេះ ទេសាភិបាលធនាគារជាតិកម្ពុជាលោក ជា ចាន់តូ ក៏ធ្លាប់បានលើកឡើងថា សុវត្ថិភាពនៃប្រព័ន្ធធនាគារ ជាអាទិភាពត្រូវតែពង្រឹងជាប់ជាប្រចាំទាំងខ្នាតតូចនិងធំ។
ដោយឡែកលោក Ben Tan ប្រធានគ្រប់គ្រងជាន់ខ្ពស់ នៃក្រុមហ៊ុនឯកទេស ផ្នែកសន្តិសុខព័ត៌មាន (Cyber Security) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ForcePoint មានមូលដ្ឋាននៅទីក្រុង Austin រដ្ឋ Texas សហរដ្ឋអាមេរិក បានលើកឡើងដែរថា ការគំរាមកំហែងខាងប្រព័ន្ធអ៊ីនធឺណិត នៅក្នុងប្រទេសកម្ពុជា មានចំនួនច្រើនឡើយ ហើយបណ្ដាក្រុមហ៊ុន ប្រឈមនឹងការលំបាកក្នុងការការពារទិន្នន័យរបស់ពួកគេ។
"យើងរីករាយណាស់ដែល Vietnet បាននាំយក Forceptoint មកកាន់ប្រទេសកម្ពុជា។ យើងមិនដែលចែកចាយទីនេះទេពីមុនមក ដូច្នេះវាជាការចាប់ផ្ដើមដ៏ល្អមួយសម្រាប់យើង"។ លោក Ben Tan បន្ថែម។
តាំងពី ២០១១ មក គេហទំព័ររបស់អង្គភាពជាច្រើននៅកម្ពុជា ដែលធ្លាប់ទទួលរងការវាយប្រហារពី Hacker មានទាំង Website, អង្គភាពប្រឆាំងអំពើពុករលួយ (ACU), អគ្គស្នងការដ្ឋាននគរបាលជាតិ, បណ្ដាស្ថាប័នសារព័ត៌មានជាតិជាច្រើន, មន្ត្រីជួររដ្ឋាភិបាល, អ្នកសិល្បៈ និងអ្នកប្រើប្រាស់សេវាកម្មអនឡាញមួយចំនួនទៀត ហើយបើតាមរបាយការណ៍ថ្មីបំផុតមួយរបស់ Microsoft កម្ពុជា ស្ថិតក្នុងបញ្ជីគ្រោះថ្នាក់ ដែលងាយរងគ្រោះ ផ្នែកសុវត្ថិភាព Cyber Security បំផុត ក្នុងចំណោមប្រទេសអាស៊ីប៉ាស៊ីហ្វិក ៥ មានបង់ក្លាដេស ឥណ្ឌូណេស៊ី ភូមា និង ប្រទេសវៀតណាម៕
អត្ថបទផ្សេងទៀត