- 2018-11-06 11:56:22
- ព័ត៌មាន
ក្រុមហ៊ុនផលិតហ្គេម PUBG Mobile ចេញច្បាប់ថ្មី ដាក់កំហិតក្មេងចូលចិត្តញៀនហ្គេម
- 2018-11-06 11:56:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនផលិតហ្គេម PUBG Mobile ចេញច្បាប់ថ្មី ដាក់កំហិតក្មេងចូលចិត្តញៀនហ្គេម
ចន្លោះមិនឃើញ
ក្រុមហ៊ុនយក្សប្រទេសចិន Tencent នឹងធ្វើការផ្លាស់ប្ដូរនូវដំណើរការមួយចំនួនក្នុងគោលដៅប្រឆាំងនឹងឥទ្ធិពលញៀនហ្គេមរបស់កុមារ។ យោងតាមសារព័ត៌មាន WSJ បានឲ្យដឹងថាក្រុមហ៊ុនមេអ្នកបង្កើតហ្គេម PUBG Mobile មួយនេះ នឹងមានប្រព័ន្ធដាក់កំហិតលើពេលវេលាលេងហ្គេម Online ចំនួន ១០ របស់យុវវ័យក្នុងប្រទេសចិន។
ការអនុវត្តជាលើកដំបូងចាប់ផ្តើមឡើងតាំងពីខែកញ្ញា ដោយផ្តោតចម្បងលើកុមារមានវ័យក្រោម ១២ ឆ្នាំដែលបានលេងហ្គេម Honor of Kings នឹងតម្រូវឲ្យអាចចំណាយពេលត្រឹមតែ ១ ម៉ោង ប៉ុណ្ណោះក្នុងមួយថ្ងៃ បន្ទាប់ពីហ្គេមនេះផ្ទុះភាពល្បីល្បាញខ្លាំង រហូតបណ្ដាលឲ្យសិស្សជាច្រើនឈប់ធ្វើកិច្ចការសាលា និងខ្លះទៀតមិនបានចូលដំណេកដោយសារញៀននឹងហ្គេម។
សម្រាប់អ្នកលេងដែលមានវ័យចាប់ពី ១៣ ដល់ ១៨ ឆ្នាំនឹងដាក់កំហិតត្រឹម ២ ម៉ោង ប្រចាំថ្ងៃ ហើយពួកគេនឹងហាមឃាត់មិនឲ្យចូលលេងចន្លោះម៉ោង ៩ យប់ដល់ម៉ោង ៨ ព្រឹក នេះបើយោងតាមអ្នកនាំពាក្យរបស់ Tencent បានបង្ហើបប្រាប់។ ថ្លែងប្រាប់ WSJ៖ "កិច្ចការពារអនីតិជនជាភារកិច្ចចាំបាច់បំផុតដែលសង្គមជាតិទាំងមូលត្រូវយកចិត្តទុកដាក់ ហើយ Tencent ពិតជាមានទំនួលខុសត្រូវខ្ពស់លើរឿងរ៉ាវទាំងនេះ"។
ដើម្បីដំណើរការច្បាប់នេះឲ្យទទួលបានជោគជ័យ ក្រុមហ៊ុនមានគម្រោងនឹងតម្រូវឲ្យអ្នកលេងទាំងអស់បង្ហោះចូលនូវអត្តសញ្ញាណប័ណ្ណឬឯកសារពាក់ព័ន្ធណាមួយភ្ជាប់ក្នុងគណនីនោះ មិនថាថ្មីឬចាស់ ហើយនឹងមានការត្រួតពិនិត្យឲ្យបានដិតដល់រាល់ទិន្នន័យទាំងអស់។
សារនេះឆ្លើយតបនឹងរបាយការណ៍ពី Niko Partners ដែលថាកំណើនអ្នកលេងហ្គេមនឹងកើនដល់ ១ ពាន់លាននាក់ ខណៈចំណូលអាចទទួលបាន ៤២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ពោលគឺកើនពីអ្នកលេង ៦០៤ លាននាក់ក្នុងពេលបច្ចុប្បន្ន។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: