- 2018-11-05 13:09:55
- ព័ត៌មាន
គម្រប់ខួបដប់ឆ្នាំ ត្រកូល Galaxy S ស៊េរីឆ្នាំ ២០១៩ ត្រៀមបង្ហាញមុខងារពិសេសមួយ
- 2018-11-05 13:09:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គម្រប់ខួបដប់ឆ្នាំ ត្រកូល Galaxy S ស៊េរីឆ្នាំ ២០១៩ ត្រៀមបង្ហាញមុខងារពិសេសមួយ
ចន្លោះមិនឃើញ
Galaxy S10 នឹងក្លាយជាស្មាតហ្វូនគម្រប់ខួបដប់ឆ្នាំនៃត្រកូល S របស់ Samsung បន្ទាប់ពីក្រុមហ៊ុនយក្សកូរ៉េខាងត្បូងបានវិវត្តនូវភាពជោគជ័យក្នុងរយៈពេលជិត ១ ទសវត្សរ៍។ តាមចចាមអារ៉ាម S10 អាចនឹងប្រកាសអំឡុងពិព័រណ៍ CES នាដើមឆ្នាំ ២០១៩ ជាមួយការកែប្រែរចនាបថ និងមុខងារថ្មីជាច្រើន។
ចំណុចរសើបដ៏ពិសេសមួយលើ S10 ត្រូវបានប្រភព Tipster Ice Universe ទម្លាយថា មានទាក់ទងនឹងមុខងារស្កេនខ្ចៅដៃបង្កប់ក្រោមអេក្រង់ ពោល Samsung នឹងបិទចោលការបំពាក់មុខងារស្កេនប្រស្រីភ្នែក Iris Scanning មិនឲ្យមានលើស្មាតហ្វូនជំនាន់ក្រោយរបស់ខ្លួន។ គូប្រជែងដ៏មុតស្រួចរបស់ Apple មួយនេះ នឹងទទួលបានការផ្គត់ផ្គង់ Ultrasonic Sensor ជំនាន់ទីបី ពីក្រុមហ៊ុន Qualcomm ផ្តល់ជូននូវការប្រើប្រាស់រហ័សជាងមុខងារសុវត្ថិភាពបច្ចុប្បន្ន។
ប្រភពបន្តទៀតថា Ultrasonic Sensor ជំនាន់ក្រោយនេះ នឹងលាតពេញ ៣០ ភាគរយនៃផ្ទៃអេក្រង់ ធ្វើបែបនេះដើម្បីឲ្យប្រាកដថា ភាគរយនៃការស្កេនខុសមានតិចបំផុត។ ប៉ុន្តែក៏នឹងមានក្រុមហ៊ុនដទៃមានសិទ្ធិទទួលការផ្គត់ផ្គង់នូវ Sensor របស់ Qualcomm នាត្រីមាសទីមួយឆ្នាំក្រោយ ហើយទទួលបានឱកាសបំពាក់ចូលស្មាតហ្វូនរបស់ពួកគេរៀងខ្លួន។
កន្លងទៅធ្លាប់មានរបាយការណ៍ចុះផ្សាយម្តងរួចមកហើយ ទាក់ទងនឹងការបង្ហាញខ្លួន Galaxy S10 ដែលរំពឹងនឹងលេចចេញដល់ទៅ ៣ ម៉ូឌែលមានពីរម៉ូឌែលបំពាក់មុខងារស្កេនខ្ចៅដៃក្រោមអេក្រង់ និងជំនាន់ធូរថ្លៃមួយផ្សេងទៀតប្រើត្រឹមស្កេនខ្ចៅដៃធម្មតា ក្នុងនោះមានមួយអាចបំពាក់អេក្រង់ទំហំ ៥,៨ អ៊ីញ និងមួយទៀតឡើងដល់ ៦,៤៤ អ៊ីញ ហើយអាចមានសមាមាត្រអេក្រង់ផ្ទៃពេញដល់ទៅ ៩៣,៤ ភាគរយឯណោះ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: