- 2018-11-05 02:20:48
- ព័ត៌មាន
ភស្តុតាងថ្មីប្រាប់ខ្ទេច មូលហេតុទូរសព្ទស៊េរី ២០១៨ ស៊ីថ្មជាងទូរសព្ទជំនាន់ ២០១៧
- 2018-11-05 02:20:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភស្តុតាងថ្មីប្រាប់ខ្ទេច មូលហេតុទូរសព្ទស៊េរី ២០១៨ ស៊ីថ្មជាងទូរសព្ទជំនាន់ ២០១៧
ចន្លោះមិនឃើញ
ស្មាតហ្វូនភាគច្រើនចេញក្នុងឆ្នាំ ២០១៨ មិនអាចប្រជែងនឹងម៉ូដែលឆ្នាំ ២០១៧ បានទេ ត្រង់ចំណុចថាមពលថ្ម ហើយហេតុផលចម្បងនោះគឺអេក្រង់ OLED កម្រិត Resolution ខ្ពស់។ នេះបើតាមការសាកល្បងប្រៀបធៀបថាមពលថ្មទូរសព្ទចំនួន ១៣ រួមទាំង iPhone XS, iPhone X, Google Pixel 3 និង Pixel 2 ពីលោក Geoffrey A.Folwer បង្ហាញក្នុងវេបសាយ Washington Post។
iPhone X បានយូរជាង iPhone XS ២១ នាទី ខណៈថាមពលថ្ម iPhone 8 Plus បានយូរជាង iPhone XS Max ៤ នាទី។ ខាង Android ក៏ដូចគ្នាដែរ Pixel 3 ថ្វីបើមានថ្មធំ ប៉ុន្តែថាមពលថ្ម Pixel 2 បានយូរជាង ៩០ នាទី។
iPhone XR ប្រើផ្ទាំង LCD មានកម្រិត Resolution ទាប រួមជាមួយថ្មទំហំធំជាង iPhone XS ជួយឲ្យថាមពលថ្មបានយូរជាង ៣ ម៉ោង និង iPhone XS Max បានស្ទើរ ២ ម៉ោង ៣០នាទី។ ផ្ទាំង OLED លើ iPhone XS ត្រូវការប្រើថាមពលថ្មច្រើនជាងផ្ទាំង LCD ជាហេតុផល iPhone XR ថ្មប្រើបានយូរជាង ខណៈសមាសធាតុខាងក្នុងមួយចំនួនដូចគ្នា។
ចំពោះ Galaxy Note 9 ក្រុមហ៊ុន Samsung បានបង្កើនកម្រិតផ្ទុកថាមពលពី ៣ ៣០០mAh ទៅ ៤ ០០០mAh ដើម្បីបន្ថយគម្លាតតម្រូវការថាមពលពីផ្ទាំង OLED មានកម្រិត Resolution ខ្ពស់។
Apple មានការរំពឹងថានឹងប្តូរទៅប្រើផ្ទាំង OLED ពេញលេញសម្រាប់អំបូរ iPhone ២០១៩។
ក្រៅពីអេក្រង់ ការប្រើ LTE ក៏នឹងទាញថាមពលថ្មច្រើនដែរ ដូចនេះបើអាចគួរប្រើ Wi-Fi។ យ៉ាងណាមិញ ក្រុមហ៊ុនផលិតទូរសព្ទបានព្យាយាមបង្រួមបញ្ហាថាមពលថ្ម ដោយផ្តល់ជម្រើសសាកថ្មឥតខ្សែ និងប្រើខ្សែបញ្ជូនថាមពលល្បឿនលឿន៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ