- 2018-10-30 04:57:00
- ព័ត៌មាន
OPPO Find X ត្រូវគេយកទៅទម្លាក់ស្តែងៗ ចេញលទ្ធផលមិននឹកស្មាន(មានវីដេអូ)!
- 2018-10-30 04:57:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
OPPO Find X ត្រូវគេយកទៅទម្លាក់ស្តែងៗ ចេញលទ្ធផលមិននឹកស្មាន(មានវីដេអូ)!
ចន្លោះមិនឃើញ
ស្មាតហ្វូនម៉ូឌែលចុងក្រោយមួយរបស់ក្រុមហ៊ុនទូរសព្ទ OPPO គឺត្រកូល Find X ត្រូវបានគេយកទៅទម្លាក់ជាច្រើនម៉ឺនដង ច្រើនផ្នែកពីលើចុះក្រោម ឆ្វេង-ស្តាំស្ទើរតែសុះសាច់ទូរសព្ទទាំងមូល។
ក្រុមការងារ Sabay ដែលបានទៅដល់រោងចក្រផលិត និងតំឡើងទូរសព្ទ OPPO បានផ្តិតយកទិដ្ឋភាពនៅក្នុងមន្ទីរពិសោធន៍ដ៏ធំនោះ សឹងមិនគួរឲ្យជឿថា ទូរសព្ទមួយគ្រឿងៗរបស់ក្រុមហ៊ុន OPPO ត្រូវបានគេយកទៅសាកល្បងច្រើនម៉ឺនដងដល់ម្ល៉ឹង។
#ចង់ដឹងច្បាស់ទស្សនាវីដេអូខាងក្រោមនេះ
ជាការពិត មុននិងចេញលក់នៅលើទីផ្សារពិភពលោក ក្រុមហ៊ុនទូរសព្ទប្រទេសចិនមួយនេះ បានផលិតទូរសព្ទរបស់ខ្លួនដោយសម្រិតសម្រាំង និងឆ្លងកាត់ការសាកល្បង(តេស្ត)ជាច្រើនដំណាក់កាលលើផ្នែករឹង(Hardware)។ ការតេស្តនេះទៀតសោត ត្រូវបានធ្វើឡើងជាច្រើនដងដោយអ្នកជំនាញផ្នែកបច្ចេកទេស រហូតផ្នែកខ្លះជាង ៣ ម៉ឺនដល់ ១០ ម៉ឺនដង ដោយតេស្តពីកម្ពស់ ១,៣០ ម៉ែត្រ តេស្តប៊ូតុង តេស្តផ្នែកសងខាងតេស្តទម្លាក់ផ្ទៃអេក្រង់និងផ្នែកផ្សេងៗទៀត ដើម្បីឲ្យប្រាកដថា ផ្នែកតូចៗលើទូរសព្ទ មានភាពជាប់ធន់និងទទួលបានទំនុកចិត្តពីអ្នកប្រើប្រាស់។
ដោយឡែក មន្ទីរពិសោធន៍ដ៏ធំខាងលើស្ថិតនៅក្នុងរោងចក្រផលិត និងតំឡើងទូរសព្ទ OPPO មានទីតាំងនៅជាយទីក្រុងស៊ីនជីន ប្រមាណជាង ២៥ គីឡូម៉ែត្រនៃខេត្តក្វាងទុងប្រទេសចិន។ បច្ចុប្បន្នក្រុមហ៊ុនទូរសព្ទ OPPO បានក្លាយជាក្រុមហ៊ុនទូរសព្ទដែលមានការលក់ចេញទៅបណ្ដាប្រទេសផ្សេងៗ និងទទួលបានការគាំទ្រពីសំណាក់អ្នកប្រើរហូតជាប់ចំណាត់ថ្នាក់លេខ ៤ លើពិភពលោក៕