• 2018-10-30 02:31:42
  • ព័ត៌មាន

បញ្ហា​ Software ដ៏​ចម្លែក ធ្វើ​ឲ្យ​ Pixel 3 XL មាន​ក្បាល​ឆក​​​ ២

  • 2018-10-30 02:31:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ហា​ Software ដ៏​ចម្លែក​មួយ​បាន​ធ្វើ​ឲ្យ​ Pixel 3 XL ​មួយ​ចំនួន​​លេច​ចេញ​នូវ​ក្បាល​ឆក​ទី​ពីរ លើ​អេក្រង់ ជា​បញ្ហា​ថ្មី​បន្ទាប់​ពី​បញ្ហា​លើ​រន្ធ​បំពង​សំឡេង

អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ដែល​ជួប​ប្រទះ​បញ្ហា​នេះ​ បាន​រាយការណ៍​ថា​​នេះ​ជា​បញ្ហា​បណ្ដោះ​អាសន្ន​មួយ អាច​​ដោះ​ស្រាយ​បាន​ដោយ​គ្រាន់​តែ​បិទ​ទូរសព្ទ រួច​បើក​ឡើង​វិញ។​ Google បាន​ដឹង​ពី​បញ្ហា​នេះ​​រួច​ហើយ ​​ដោយ​​បាន​បញ្ជាក់​ថា​ការ​ជួសជុល​នឹង​មក​ដល់​ឆាប់ៗ​នេះ។

​លើ Pixel 3 XL នេះ​ដែរ ក៏​កើត​មាន​បញ្ហា​លើ​រន្ធបំពងសំឡេង ​ដោយ​បញ្ចេញ​សំឡេង​ចម្លែក​នៅ​ពេលចាក់​ចម្រៀង និង​នៅ​ពេល​ដំណើរ​ការ​មុខងារ Google Assistance ជា​ដើម។ ទាក់ទងនឹងបញ្ហានេះនៅមិនទាន់ឃើញមានការបកស្រាយពី Google នៅ​ឡើយ​ទេ៕

ចុចអាន៖

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់