• 2018-10-26 07:35:14
  • ផលិតផលថ្មី

ក្តៅៗមុននេះ Smart និង iOne ចេញ​តម្លៃ​លក់ផ្លូវការ iPhone XR, XS និង XS Max ​នៅ​ទីផ្សារ​ក្នុងស្រុក

  • 2018-10-26 07:35:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone XR, XS និង XS Max ត្រូវ​បាន​ក្រុម​ហ៊ុន​នាំ​ចូល​ផ្លូវ​ការ​ស្រុក​ខ្មែរ​បាន​ទម្លាយ​តម្លៃ​ក្រោយ​ពេល​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​កាល​​ថ្ងៃ​សុក្រ​​ទី ១៩ ខែ​តុលា កន្លង​ទៅ។

តាម​ការ​បង្ហោះ​តាម​រយះ​ផេក​របស់​ក្រុមហ៊ុន​ផ្លូវ​ការ iOne និង Smart បាន​ដាក់​តម្លៃ​ឲ្យ​អតិថិជន​ធ្វើ​ការ​កុម្ម៉ង់​ទិញ ដែល​មាន​តម្លៃ​ចាប់​ពី ៩៥៩ ដុល្លារ​ សម្រាប់ iPhone XR តម្លៃ ១ ២៥៩ ដុល្លារ​ សម្រាប់ iPhone XS និង តម្លៃ ១ ៣៦៨ ដុល្លារ សម្រាប់ iPhone XS Max។

ចង់​ដឹង​ច្បាស់​មើល​តម្លៃ​ខាង​ក្រោម៖

  • តម្លៃ​ពី​ក្រុម​ហ៊ុន iOne

iPhone XR

  • iPhone XR ទំហំ 64GBមាន​តម្លៃ ៩៥៩ ដុល្លារ
  • iPhone XR ទំហំ 128GBមាន​តម្លៃ ១ ០១៩ ដុល្លារ​។
  • iPhone XR ទំហំ 256GBមាន​តម្លៃ ១ ១៣៩ ដុល្លារ

iPhone XS

  • iPhone Xs ទំហំ 64GB មាន​តម្លៃ ១ ២៥៩ ដុល្លារ
  • iPhone Xs ទំហំ 256GB មាន​តម្លៃ ១ ៤៣៩ ដុល្លារ
  • iPhone Xs ទំហំ 512GB មាន​តម្លៃ ១ ៦៦៩ ដុល្លារ

iPhone XS Max

  • iPhone Xs Max ទំហំ 64GB មាន​តម្លៃ ១ ៣៧៩ ដុល្លារ

  • iPhone Xs Max ទំហំ 256GB មាន​តម្លៃ ១ ៥៥៩ ដុល្លារ

  • iPhone Xs Maxទំហំ 512GB មាន​តម្លៃ ១ ៧៩៩ ដុល្លារ

  • តម្លៃ​ពី​ក្រុមហ៊ុន Smart

iPhone XR

  • iPhone XR ទំហំ 64GBមាន​តម្លៃ ៩៤៨ ដុល្លារ
  • iPhone XR ទំហំ 128GBមាន​តម្លៃ ១ ០០៨ ដុល្លារ
  • iPhone XR ទំហំ 256GBមាន​តម្លៃ ១ ១២៨ ដុល្លារ

iPhone XS

  • iPhone Xs ទំហំ 64GB មាន​តម្លៃ ១ ២៤៨ ដុល្លារ
  • iPhone Xs ទំហំ 256GB មាន​តម្លៃ ១ ៤២៨ ដុល្លារ
  • iPhone Xs ទំហំ 512GB មាន​តម្លៃ ១ ៦៥៨ ដុល្លារ

iPhone XS Max

  • iPhone Xs Max ទំហំ 64GB មាន​តម្លៃ ១ ៣៦៨ ដុល្លារ
  • iPhone Xs Max ទំហំ 256GB មាន​តម្លៃ ១ ៥៤៨ ដុល្លារ
  • iPhone Xs Maxទំហំ 512GB មាន​តម្លៃ ១ ៧៨៨ ដុល្លារ

តាម​ប្រភព​ពី Apple វិញ​សម្រាប់ iPhone ស៊េរី​ថ្មី​នេះ​នឹង​មក​ដល់​ទីផ្សារ​កម្ពុជា​នៅ​ថ្ងៃ​ទី ២ ខែ​វិច្ឆិកា​ខាង​មុខ​នេះ​មាន​​ប្រទេស​កូរ៉េ​ខាង​ត្បូង, ប្រ៊ុយណេ​, មីយ៉ាន់ម៉ា,​វៀតណាម,ម៉ាកាវ រួម​ជា​មួយ​ប្រទេស​កម្ពុជា​ផង​ដែរ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Tehnology...

អានអត្ថបទបន្ត

អត្ថបទ៖ ម៉េងងី

មតិយោបល់