• 2018-10-25 03:16:13
  • ព័ត៌មាន

Apple ទទួល​ស្គាល់​ថា​ iPhone មាន​បញ្ហា​ធ្ងន់ធ្ងរ​មួយ​

  • 2018-10-25 03:16:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​​​បញ្ជាក់​ជា​មួយ​សារព័ត៌មាន​ The Verge ថា​​ បញ្ហា​​កាមេរ៉ា​ថត​រូប​​ Selfie ពិត​ជា​បាន​កើត​មាន​លើ iPhone ជំនាន់​ថ្មី​របស់​ខ្លួន​ រួម​មាន​លើ​ម៉ូដែល iPhone XS/XS Max និង iPhone XR។

បញ្ហា​លើ​កាមេរ៉ា​ Selfie នេះ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា​ "BeautyGate” ដោយ​រូបភាព​ថត​ចេញ​ពី​កាមេរ៉ា​ Selfie មាន​ភាព​រលោង​ខុស​ពី​ធម្មជាតិ ជា​ពិសេស​លើ​ផ្ទៃ​មុខ។ បញ្ហា​នេះ​ត្រូវ​បាន​​រក​ឃើញ​ដោយ​ Lewis Hilsenteger ជា​ YouTuber ល្បី​មួយ​រូប​ កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ។

​​ក្រោយ​ផ្ទុះ​ដំណឹង​ពី​បញ្ហា​នេះ​ Apple មិន​​មាន​ការ​ឆ្លើយ​តប​អ្វី​នោះ​ទេ ដោយ​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ជិត​មួយ​ខែ។ កត្តា​នេះ​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​យល់​ថា​ការ​ធ្វើ​ឲ្យ​ផ្ទៃ​មុខ​​រលោង​នេះ ជា​បំណង​របស់​ Apple ព្រោះ​មុខងារ​ជំនួយ​សម្រស់​លើ​កាមេរ៉ា​ពេញ​និយម​ខ្លាំង​នៅ​អាស៊ី ដែល​ជា​ទីផ្សារ​ធំ​មួយ​របស់​ Apple។

យ៉ាងណាក្ដី​ក្រោយ​មាន​ការ​ទទួល​ស្គាល់​ពី​ Apple ទើប​គេ​យល់​ថា​នេះ​ជា​កំហុស​ឆ្គង​​មួយ​ខាង​ផ្នែក​ Software។ Apple គ្រោង​នឹង​បញ្ចេញ​ iOS 12.1 នា​ពេល​ខាង​មុខ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ "BeautyGate” នេះ៕​​​​

​​​​​​​​​​​ចុចអាន៖

ប្រភព៖ Forbes ប្រែ​សម្រួល៖ សុខហេង

មតិយោបល់