• 2018-10-24 13:41:30
  • ផលិតផលថ្មី

វ៉ែនតា​ឆ្លាតវៃ Focals ថ្លៃ​ស្មើ iPhone XS មួយ​គ្រឿង បង្កប់​មុខងារ​ពិសេស​អ្វី​ខ្លះ?

  • 2018-10-24 13:41:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេល Google និង Intel កំពុង​សម្រិតសម្រាំង​បង្កើត​វ៉ែនតា​ឆ្លាតវៃ​របស់​ខ្លួន ក្រឡេក​ទៅ​មើល​ក្រុមហ៊ុន​ថ្មី​ឲ្យ​ឈ្មោះ North ក៏​សម្រេច​ចេញ​ផ្សាយ​នូវ​ផលិតផល​ដ៏​ទំនើប​របស់​ខ្លួន រចនា​រូបរាង​ស្រដៀង​នឹង​វ៉ែនតា​សាមញ្ញ​ធម្មតា។

ស្ថិត​ក្នុង​តម្លៃ ១ ០០០ ដុល្លារ ម៉ូឌែល Focals ត្រូវ​បាន​ក្រុមហ៊ុន​បង្ហើប​ប្រាប់​ថា​នឹង​មាន​ដាក់​លក់​នា​ចុង​ឆ្នាំ ២០១៨។ ជា​វ៉ែនតា​អាច​ត​ភ្ជាប់​ទៅ​កាន់​ស្មាតហ្វូន​របស់​អ្នក​តាម​រយៈ​ប្រព័ន្ធ Bluetooth ដោយ​ទិន្នន័យ​ទាំង​អស់​នឹង​បង្ហាញ​លើ Projector ខ្នាត​តូច​បង្កប់​លើ​កញ្ចក់​វ៉ែនតា អាច​ប្រាប់​អ្នក​ប្រើប្រាស់​អំពី​អាកាសធាតុ ពេលវេលា អាច​បើក​មើល​សារ Message និង​សូម្បី​តែ​ហៅ​សេវាកម្ម​របស់ Uber។ លើស​ពី​នេះ​ក៏​អាច​ត​ភ្ជាប់​ទៅ​ Alexa អនុញ្ញាត​ឲ្យ​អ្នក​សួរ​នាំ​ព័ត៌មាន​និង​ទីតាំង​មួយ​ចំនួន ខណៈ​ចម្លើយ​នឹង​ឆ្លើយ​ជូន​ត្រលប់​មក​វិញ​តាម​រយៈ​រន្ធ Speaker តូច​មួយ។

រំឭក​ថា North ជា​ក្រុមហ៊ុន​មួយ​ដែល​ទទួល​បាន​ការ​វិនិយោគ​ពី​ស្ថាប័ន​កំពូល​ដូច​ជា Amazon Alexa Fund, Spark Capital, Intel Capital និង Y Combinator ក្នុង​ទំហំ​ថវិកា​ប្រមាណ ១៤០ លាន​ដុល្លារ​កន្លង​មក។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ CNBC ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់