- 2018-10-24 07:37:01
- ព័ត៌មាន
ហោចណាស់ កិច្ចប្រជុំកំពូលបច្ចេកវិទ្យាដំបូងគេនៅខ្មែរ ទាក់ទាញអ្នកចូលរួមរាប់ពាន់នាក់
- 2018-10-24 07:37:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហោចណាស់ កិច្ចប្រជុំកំពូលបច្ចេកវិទ្យាដំបូងគេនៅខ្មែរ ទាក់ទាញអ្នកចូលរួមរាប់ពាន់នាក់
ចន្លោះមិនឃើញ
ហោចណាស់ កិច្ចប្រជុំកំពូលបច្ចេកវិទ្យាដំបូងគេនៅខ្មែរ ទាក់ទាញអ្នកចូលរួមរាប់ពាន់នាក់កាលពីថ្ងៃ ២១ តុលា មានការរៀបចំកម្មវិធី ដោយក្រុមហ៊ុន Smart Axiata និងវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) និងដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) និងមូលនិធិកសាងសមត្ថភាព និងការស្រាវជ្រាវ និងអភិវឌ្ឍន៍ (CBRDF) កិច្ចប្រជុំកំពូលបច្ចេកវិទ្យាកម្ពុជា ត្រូវបានរៀបចំជាលើកដំបូងហើយនៅខ្មែរ។
រាល់ក្រុមហ៊ុនដែលបានចូលរួម មានឱកាសឈ្នះមូលនិធិវិនិយោគរហូតដល់ ១ លានដុល្លារ អំឡុងពេលធ្វើបទបង្ហាញទាញការវិនិយោគនៅក្នុងកិច្ចប្រជុំកំពូលរបស់ Seedstars កម្រិតតំបន់អាស៊ី និងកម្រិតពិភពលោក ពី Seedstars។
ចាប់តាំងពីថ្ងៃសុក្រ គំនិតផ្ដួចផ្ដើមជាច្រើន ដែលបង្កើតឡើងដោយក្រុមហ៊ុន Smart ត្រូវបានអនុវត្តនៅក្នុងទីក្រុងភ្នំពេញ ដែលក្នុងនោះមានដូចជា៖
កម្មវិធី Seedstars World ជាកម្មវិធីប្រកួតធំជាងគេបំផុតសម្រាប់អាជីវកម្មបង្កើតថ្មី ក្នុងប្រទេសកំពុងលូតលាស់ ដែលក្នុងនោះមានកម្មវិធី Bootcamp រយៈពេល ២ថ្ងៃ ព្រមជាមួយនឹងឱកាសក្នុងការហ្វឹកហាត់ ដោយគ្រូល្បីៗក្នុងស្រុក ក៏ដូចជាអន្តរជាតិ
កម្មវិធីជជែកកសាងបណ្ដាញអាជីវកម្មបង្កើតថ្មី/វិនិយោគិន ដែលមានការចូលរួមពីសំណាក់តួអង្គនានាទាំងក្នុងស្រុក និងអន្តរជាតិ ក្នុងរង្វង់អាជីវកម្មថ្មី រួមទាំងគ្រូមកពីកម្មវិធី Seedstars Bootcamp ផងដែរ
BarCamp ដែលជាកម្មវិធីលើកកម្ពស់ការយល់ដឹងអំពីបច្ចេកវិទ្យា សហគ្រិនភាព និងអាជីវកម្មថ្មី ធំជាងគេបំផុតនៅកម្ពុជា
មជ្ឍដ្ឋានអ្នកអភិវឌ្ឍន៍កម្មវិធីលើ Facebook (Facebook Developer Circle) ដែលជាសហគមន៍អ្នកអភិវឌ្ឍន៍ ដែលចែករំលែកពីបច្ចេកវិទ្យាថ្មីៗ និងប្រមូលផ្ដុំទៅដោយអ្នកជំនាញក្នុងស្រុក
“Startup Kingdom” ដែលបង្ហាញពីរបាយការណ៍អាជីវកម្មថ្មីនៅកម្ពុជា ដែលគ្រោងនឹងចេញផ្សាយឆាប់ៗ
កម្មវិធី Smart Tech Talk ដែលជាវេទិកាប្រចាំឆ្នាំ ដែលមានការចូលរួមពីពីវារគ្មិនអន្តរជាតិ និងវគ្គពិភាក្សាផ្សេងៗ
ជាមួយគ្នានេះវាគ្មិនអន្តរជាតិនានាមកពីក្រុមហ៊ុន Google Facebook Leaderonomics Huawei Transcosmos និង Digital Ventures បានទាក់ទាញចំណាប់អារម្មណ៍ពីអ្នកចូលរួមជាច្រើនក្នុងកម្មវិធីផងដែរ។
ជាក់ស្តែងនៅក្នុងកម្មវិធីផ្ទាល់ ក្រុមហ៊ុន Smart Axiata ក៏បានដាក់ឲ្យដំណើរការនូវកម្មវិធី Application Program Interface (API) របស់ខ្លួន ដែលមានឈ្មោះថា “Ideamart powered by Smart” ដែលមានបំណងអនុញ្ញាតឲ្យមានការចូលរួម និងការចាប់ដៃគូបានលឿនៗនៅក្នុងមជ្ឈដ្ឋានឌីជីថល។ កម្មវិធីនេះនឹងក្លាយជាកម្លាំងជំរុញដល់អ្នកអភិវឌ្ឍ ដែលមានការលូតលាស់លឿនលឿន និងបណ្ដាញផ្គត់ផ្គង់ឯកសារនានា ដើម្បីរកប្រាក់ចំណូលពីការងាររបស់ខ្លួន តាមរយៈការចែករំលែក APIs ជាមួយនឹង Smart។
សម្រាប់ព័ត៌មានបន្ថែមស្ដីពីព្រឹត្តិការណ៍ផ្សេងៗ និងស្ដីពី Ideamart សូមតាមដានទំព័រ Facebook របស់ Smart គឺ Smart for Cambodia ដោយចុចត្រង់នេះ ឬចូលទៅកាន់គេហទំព័រ www.smart.com.kh ៕