• 2018-10-23 06:35:00
  • ព័ត៌មាន

Asus នឹង​បង្ហាញ​ឡេបថប់ Chromebook C523 ទំហំ ១៥.៦ អ៊ីញ​ដំបូង​របស់​ខ្លួន (វីដេអូ)

  • 2018-10-23 06:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Asus នឹង​បង្ហាញ​ឡេបថប់ Chromebook C523 បំពាក់​អេក្រង់​ទំហំ ១៥.៦ អ៊ីញ​ដំបូង​របស់​ខ្លួនក្នុងពេលឆាប់ៗខាងមុខ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​​របស់​គេហទំព័រ Chromeunboxed។

កុំព្យូទ័រ​នេះ​មាន​លក្ខណៈ​សម្បត្តិ​ដូចជា បំពាក់​អេក្រង់ ការពារ​ការ​ចាំង​ពន្លឺ Anti-glare Display (មានជម្រើស Touch Screen) មាន​ CPU ប្រភេទIntel® Celeron® Dual-Core N3350 Processor ឬ Intel® Pentium® Quad-Core N4200 Processor,RAM ទំហំ 4GB/8GB អេក្រង់ Anti-glare Display ទំហំ ១៥ អ៊ីញ មាន Resolution 1920×1080 មាន SD Card Slot, HD Webcam, Bluetooth 4.0 កម្រាស់​ ១៥.៦ មីលីម៉ែត្រ ទម្ងន់ជាង ១ គីឡូក្រាម។

មិន​មាន​ព័ត៌មាន​លំអិត​ច្រើន​ទេ ពាក់​ព័ន្ធ​នឹង​កុំព្យូទ័រ​យួរ​ដៃ​នេះ ប៉ុន្តែ Chromeunboxed បានឱ្យ​ដឹង​ថា តម្លៃ​លក់​របស់​វា​លើ Amazon ខ្ទង់​ប្រហែល​ជាង ៣០០ ដុល្លារ​អាមេរិក​៕

ទស្សនាវីដេអូ

អានអត្ថបទផ្សេង

ប្រភព៖ Chromeunboxed ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់