- 2018-10-23 11:07:00
- ព័ត៌មាន
អន់ចង់! តម្លៃប្តូរកញ្ចក់ខ្នងក្រោយ iPhone XR ល្មមទិញបានស្មាតហ្វូនធុនកណ្តាលមួយគ្រឿង
- 2018-10-23 11:07:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អន់ចង់! តម្លៃប្តូរកញ្ចក់ខ្នងក្រោយ iPhone XR ល្មមទិញបានស្មាតហ្វូនធុនកណ្តាលមួយគ្រឿង
ចន្លោះមិនឃើញ
ក្រុមហ៊ុន Apple នឹងចាប់បើកលក់ iPhone XR ជាផ្លូវការលើទីផ្សារសហរដ្ឋអាមេរិកនាសប្តាហ៍នេះ ដោយជុំវិញតម្លៃនៃគ្រឿងបន្លាស់មួយចំនួនរបស់ iPhone សេរ៊ីឆ្នាំ ២០១៨ ក៏ត្រូវបានទម្លាយចេញមុនប៉ុន្មានថ្ងៃនៃការលេចវត្តមានលើទីផ្សារ។
សម្រាប់ការផ្លាស់អេក្រង់ឆក LCD លើត្រកូល XR មានតម្លៃ ១៩៩ ដុល្លារ (សម្រាប់អ្នកពុំមានកញ្ចប់ AppleCare+) ដោយតម្លៃនេះអាចនិយាយថាទាបជាងការប្តូរអេក្រង់ OLED លើ iPhone XS ថ្លៃ ២៧៩ ដុល្លារ និង XS Max ថ្លៃ ៣២៩ ដុល្លារ។
ចំណុចចាក់ដោតទាក់ទងនឹងសំបកខ្នងក្រោយដោយ iPhone XR ដែលមានតម្លៃ ៧៤៩ ដុល្លារ/គ្រឿង ទាមទារឲ្យអតិថិជនចំណាយ ៣៩៩ ដុល្លារ ពេញថ្លៃបើខ្នងក្រោយរងបញ្ហាប្រេះស្រាំណាមួយ ធៀបនឹង XS ថ្លៃ ៥៤៩ ដុល្លារ និង ៥៩៩ ដុល្លារ លើ XS Max។ យ៉ាងណាមិញទំហំចំណាយនេះក៏អាចនឹងបន្ធូរបន្ថយប្រសិនអតិថិជនបានទិញកញ្ចប់ AppleCare+ មានតម្លៃចន្លោះពី ១៤៩ ទៅ ១៩៩ ដុល្លារក្នុងរយៈពេល ២ ឆ្នាំ។
រំឭកថាក្រៅពីការផ្លាស់ប្តូរអេក្រង់ ក្រុមហ៊ុន Apple ក៏ធ្លាប់ប្រកាសពីគម្រោងបញ្ចុះតម្លៃលើការប្តូរថ្ម សម្រាប់ iPhone 6 ឬជំនាន់លើនេះរហូតដល់ចុងខែធ្នូ ដោយថ្លៃចាប់ពី ២៩ ដុល្លារ ប៉ុន្តែនឹងហក់ដល់ ៤៩ ដុល្លារវិញក្នុងឆ្នាំ ២០១៩។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: