- 2018-10-21 02:57:56
- ព័ត៌មាន
Samsung រកឃើញវិធីសាស្ត្រថ្មី អាចសម្លាប់ទំនោរក្បាលឆក
- 2018-10-21 02:57:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung រកឃើញវិធីសាស្ត្រថ្មី អាចសម្លាប់ទំនោរក្បាលឆក
ចន្លោះមិនឃើញ
ស្មាតហ្វូនមានអេក្រង់ក្បាលឆកទ្រវែង និងឆករាងតំណក់ទឹកកំពុងតែក្លាយជាទំនោរពេញនិយមខ្លាំងប្រចាំឆ្នាំ ២០១៨ នេះ ហើយឆាប់ៗខាងមុខនេះទំនោរថ្មីមួយទៀតនឹងលេចមុខឡើង ដែលអាចបំបាត់រចនាបថអេក្រង់ឆកបាន។
ក្នុងអំឡុងកម្មវិធី Samsung OLED ឆ្នាំ ២០១៨ Samsung បានបង្ហាញថាខ្លួនកំពុងសិក្សាលើបច្ចេកវិទ្យាថ្មីៗមួយចំនួនសម្រាប់បំពាក់លើស្មាតហ្វូននាថ្ងៃអនាគត។ បច្ចេកវិទ្យាទាំងនោះមានដូចជា FoD, UPS, HoD និង SoD។
FoD តំណាងឲ្យពាក្យថា Fingerprint on Display ដែលជាបច្ចេកវិទ្យាទ្រនាប់ស្កេនម្រាមដៃក្រោមផ្ទៃអេក្រង់។ HoD មកពីពាក្យថា Haptic on Display ជាបច្ចេកវិទ្យា Touch ថ្មីមួយលើផ្ទៃអេក្រង់។ ចំណែក SoD គឺ Sound on Display ជាបច្ចេកវិទ្យាបញ្ចេញសំឡេងតាមអេក្រង់ ដើម្បីជំនួសដល់រន្ធស្ដាប់។
ចំណែក UPS តំណាងឲ្យពាក្យថា Under Panel Sensor ដែលសំដៅដល់ការបង្កប់ Sensor ក្រោមផ្ទៃអេក្រង់ រួមមាន Sensor កាមេរ៉ានិង Sensor ដទៃទៀត។ UPS នឹងជាបច្ចេកវិទ្យាគួរឲ្យចាប់អារម្មណ៍ ដែលអាចជួយឲ្យ Samsung ផលិតស្មាតហ្វូនមានអេក្រង់លាតពេញផ្ទៃ ដោយមិនបាច់មានក្បាលឆក។
បច្ចុប្បន្ននេះ Samsung កំពុងធ្វើតេស្តបច្ចេកវិទ្យាទាំងនេះលើឧបករណ៍មួយចំនួន។ គេជឿជាក់ថាបច្ចេកវិទ្យាថ្មីនឹងមិនអាចបង្ហាញខ្លួនទាន់ពេល លើ Galaxy S10 នោះទេ ដោយសារ S10 នឹងប្រកាសចេញក្នុងពេលតែប៉ុន្មានខែទៀតប៉ុណ្ណោះ៕