- 2018-10-19 06:18:55
- ព័ត៌មាន
ចំណេញមិនស្ទើរអ្នកប្រើរថយន្តម៉ាក HONDA ប្តូរពោងសុវត្ថិភាព ដោយឥតគិតថ្លៃ
- 2018-10-19 06:18:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណេញមិនស្ទើរអ្នកប្រើរថយន្តម៉ាក HONDA ប្តូរពោងសុវត្ថិភាព ដោយឥតគិតថ្លៃ
ចន្លោះមិនឃើញ
នៅប្រទេសកម្ពុជា មានរថយន្ត Honda មួយទឹកៗ ជាច្រើនគ្រឿង ត្រូវបានចែកចាយលក់បន្ត ដោយហ្គារ៉ាស់លក់ រថយន្តជជុះ ដែលមិនមែនជាក្រុមហ៊ុន ដែលបានទទួលសិទ្ធិជាផ្លូវការពីរោងចក្រ Honda នៅប្រទេសជប៉ុន។
ហ្គារ៉ាស់ទាំងនោះ មិនបានដឹងពីព័ត៌មាន ពោងសុវត្ថិភាព និងមិនបានទទួលខុសត្រូវក្នុងការផ្លាស់ប្តូរ ពោងសុវត្ថិភាព ដល់អ្នកប្រើប្រាស់ទាំងអស់ តាមការណែនាំពីរោងចក្រ ដើម្បីគិតគូរ និងរក្សាសុវត្ថិភាពអាយុជីវិត ដ៏ពេញលេញដល់អ្នកឡើយ។
ពោងសុវត្ថិភាព គឺជាឧបករណ៍សុវត្ថិភាព ដែលសំខាន់បំផុត សម្រាប់ការពារអាយុជីវិត របស់អ្នកដំណើរគ្រប់ៗគ្នានៅក្នុងរថយន្ត នៅពេលជួបគ្រោះថ្នាក់ចរាចរណ៍នានាជាយថហេតុ។ ប្រសិនបើពោងសុវត្ថិភាពទាំងនោះ មិនដំណើរការ ឬដំណើរមិនប្រក្រតី វាគឺជាគ្រោះថ្នាក់ដ៏ធំ និងបង្កើតជាវិប្បដិសារី ដែលគ្មានយកអ្វីមកប៉ះប៉ូវសងជំនួសវិញបានឡើយ។
អ្នកប្រើប្រាស់រថយន្តពិបាកនឹងដឹងឱ្យប្រាកដថា ពោងសុវត្ថិភាព ដែលបាន និងកំពុងបំពាក់ជាប់នឹងរថយន្តរបស់ខ្លួន ពិតជានៅរក្សាបានគុណភាពខ្ពស់ តាមស្តង់ដារពីរោងចក្រ អាចការពារសុវត្ថិភាព អាយុជិវិត ជូនអ្នកបានទំហំប៉ុណ្ណានោះទេ ពិសេសចំពោះរថយន្តជជុះ ដែលគេប្រើរួច ឬរថយន្តមួយទឹក ដែលអ្នកមិនបានទិញផ្ទាល់ពីក្រុមហ៊ុនចែកចាយជាផ្លូវការពីរោងចក្រ។ មានតែក្រុមហ៊ុនដែលបានទទួលសិទ្ធិពីរោងចក្រផលិតរថយន្តទាំងនោះប៉ុណ្ណោះ ដែលមានពត៌មានគ្រប់គ្រាន់ ទាក់ទងនឹងពោងសុវត្ថិភាព និងដឹងច្បាស់ពីគុណភាពរបស់ពោងសុវត្ថិភាពទាំងនោះ។
ឧស្សាហកម្មផលិតរថយន្តទាំងអស់ ជាពិសេស ក្រុមហ៊ុនលក់រថយន្ត Honda បានធ្វើការផ្សព្វផ្សាយ ដើម្បីផ្លាស់ប្តូរ ពោងសុវត្ថិភាពរថយន្ត ជូនអតិថិជនរបស់ខ្លួន ដោយឥតគិតថ្លៃ ហើយនៅខ្មែរ អ្នកកំពុងប្រើប្រាស់រថយន្ត Honda ចាស់ៗ ឬមួយទឹក ហើយដែលកំពុងធ្វើចរាចរណ៍ក្នុងប្រទេសកម្ពុជាអាចចូលមក ធ្វើការត្រួតពិនិត្យ ដើម្បីផ្លាស់ប្តូរ ពោងសុវត្ថិភាពថ្មី ដោយឥតគិតថ្លៃ ព្រមទាំងមានបន្ថែមនូវសេវាកម្មពិនិត្យទូទៅលើរថយន្តចំនួន ៤៥ ចំណុចថែមទៀតផង។ ហើយរថយន្ត Honda ដែលត្រូវធ្វើការផ្លាស់ប្តូរពោងសុវត្ថិភាព មានដូចជា Honda CR-V, Honda CITY, Honda CIVIC, Honda PILOT, និង Honda ACCORD ដែលមានឆ្នាំផលិតចាប់ពី ឆ្នាំ ២០០២ ដល់ ឆ្នាំ ២០១៣។
ទីតាំងយានដ្ឋានជួសជុល និងមានបំណងទិញរថយន្តថ្មីរបស់ ក្រុមហ៊ុន ភ្នំពេញ ហុងដា នៅទល់មុខ អាកាសយានដ្ឋាន អន្តរជាតិ ភ្នំពេញ។ កម្មវិធីនេះ ចាប់ផ្តើមពីថ្ងៃនេះដល់ ថ្ងៃ ៣០ វិច្ជិកា ឆ្នាំ២០១៨ នេះ។ សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនង មកក្រុមហ៊ុនផ្ទាល់ ៖ 093 557 768 / 017 673 763 / 092 284 400 ឬ ក៏អាចចូលទៅកាន់គេហទំព័រខាងក្រោម ដើម្បីត្រួតពិនិត្យអំពីលេខកូដ រថយន្តថាត្រូវផ្លាស់ប្តូរពោងសុវត្ថិភាព ឬអត់ ៖ www.myhondaairbag.com ៕