• 2018-10-19 05:03:00
  • ព័ត៌មាន

​ចែក​កុំព្យូទ័រ Koompi ៥ គ្រឿង​ហ្វ្រី អត់ទៅ​បាខែម​ប្រយ័ត្ន​ស្តាយ!

  • 2018-10-19 05:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុំព្យូទ័រ KOOMPI ចំនួន ៥ គ្រឿង​នឹង​ធ្វើ​ការ​​ចាប់​រង្វាន់​​​ជូន​ដោយ​មិន​គិត​ថ្លៃ​សម្រាប់​អ្នក​ដែល​ចូលរួម​ក្នុង​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃចុង​សប្តាហ៍​នេះ។ នេះ​បើ​តាម​ការ​ប្រកាស​ពី​ទំព័រ​ផ្លូវការ Koompi។

កុំព្យូទ័រ​កូន​កាត់​ដែល​មាន​ប្រព័ន្ធ​ដំណើរការ​ឈ្មោះ​ថា Kroma OS នឹង​ប្រកាស​ផ្លូវការ​នៅ​ថ្ងៃទី​ ២០ ខែ​តុលា នៅសាលា​តិច​ណូ វេលា​ម៉ោង ៣:៣០ នាទី​រសៀល។ ចំពោះ​ចំនួន​កុំព្យូទ័រ​ ៥០០ គ្រឿង​ដំបូង​នឹង​ត្រូវ​ដាក់​លក់​ក្នុង​តម្លៃ​ ៣៦៩ ដុល្លារ​ក្នុង​មួយ​គ្រឿង។ ​កុំព្យូទ័រ​គម្ពីរ ដែល​តម្លើង​មក​ពី​តៃវ៉ាន់​នេះ​មាន​លក្ខណៈ​សម្បត្តិ​ដូចជា បំពាក់​ដោយ RAM ទំហំ 8GB (Minimum 4GB) ប្រើ CPU ល្បឿន 1.1Ghz ទំហំ​ផ្ទុក​ក្នុង​ម៉ាស៊ីន 256GB SSD (Minimum 128GB) ប្រើ Core i3 ថាមពល​ថ្ម​អាច​ប្រើ​បាន​ដល់ ៧ ម៉ោង។

រូបភាព៖ Koompi

បើ​សិន​ប្រិយមិត្ត ចង់​ដឹង​​ពី​វិស័យ​ ឌីជីថល កាន់​តែ​ទូលំទូលាយ​ សូម​កុំ​ភ្លេច​​ចូល​រួម​កម្មវិធី បាខែម អាស៊ាន (ដែល​​ផ្ដោត​លើ​ការ​ស្វែងយល់​ពី​បច្ចេកវិទ្យា​ឌីជីថល​ ក្នុង​ការ​បង្កើន​ល្បឿន​កំណើន សេដ្ឋកិច្ច​ឌីជីថល ធ្វើ​ឱ្យ​ជីវិត​កាន់តែ​ប្រសើរ ជំរុញ​គំនិត​ច្នៃប្រឌិត និង​ជួយប្រព័ន្ធអេកូ​​ឡូហ្សី បច្ចេកវិទ្យា និងការចាប់ផ្ដើម អាជីវកម្ម ព្រមទាំង​មាន​ពិព័រណ៍​បង្ហាញ​ ផលិតផល​និង​សេវាកម្ម និង​ស្នាដៃ​សិស្ស​និស្សិត​កម្ពុជា​​) ក្រោម​ប្រធានបទ “Powering Your Future in Digital Era" នៅ​វិទ្យាស្ថាន ​បច្ចេកវិទ្យា​កម្ពុជា (ITC) រាជធានី​ភ្នំពេញ នា​ថ្ងៃ​សៅរ៍-អាទិត្យ ទី ២០-២១ ខែ​ តុលា ឆ្នាំ​ ២០១៨ ខាង​មុខ​នេះ។ ប្រជុំដោយ​វាគ្មិន ៧៥ រូប លើ ៨០ ប្រធានបទ។

អាន​អត្ថបទ​បន្ត៖

អត្ថបទ៖ រក្សា

មតិយោបល់