- 2018-10-16 07:09:00
- ព័ត៌មាន
មកស្គាល់យុវជនក្មេងល្ហក់ ហេង បូឌីកា បញ្ចប់អនុបណ្ឌិតវិទ្យាសាស្ត្រនៅកាណាដា
- 2018-10-16 07:09:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់យុវជនក្មេងល្ហក់ ហេង បូឌីកា បញ្ចប់អនុបណ្ឌិតវិទ្យាសាស្ត្រនៅកាណាដា
ចន្លោះមិនឃើញ
ពិតជាមិនធម្មតាចំពោះ ហេង បូឌីកា ដែលទើបតែមានវ័យ ២៦ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែយុវជនរូបនេះ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រ ពីសាកលវិទ្យាល័យ Simon Fraser ប្រទេសកាណាដា ក្រោយបញ្ចប់ការសិក្សានៅសាលាអន្តរជាតិ Zaman ប្រទេសកម្ពុជា។
កាន់តែគួរឱ្យចាប់អារម្មណ៍ និងកោតសរសើរនោះ អ្នកភ្នំពេញរូបនេះ មានចំណេះជំនាញ និងបទពិសោធន៍ការងារ សុទ្ធតែនៅប្រទេសកាណាដាទាំងអស់ ពោលគឺរៀនផងធ្វើការផង។ ខាងក្រោមនេះជា កម្រិតវប្បធម៌ ការងារ និងរង្វាន់កិត្តិយស។
ការសិក្សា
កញ្ញា ២០១៥ - មិនា ២០១៨ អនុបណ្ឌិត Science in Personal Informatics ពីសាកលវិទ្យាល័យ Simon Fraser កាណាដា
មករា ២០១១ - ធ្នូ ២០១៣ បរិញ្ញាបត្រ Science in Interactive Arts and Technology ពីសាកលវិទ្យាល័យ Simon Fraser កាណាដា
កញ្ញា ២០០៩ - ធ្នូ ២០១០ សាកលវិទ្យាល័យអន្តរជាតិ (Fraser International College) ផ្នែក Computing Science
ការងារ
ឧសភា ២០១៨ – បច្ចុប្បន្ន ជា Lead Data Analyst នៅក្រុមហ៊ុន Sabay Digital Corp រាជធានីភ្នំពេញ
កញ្ញា ២០១៣ – ធ្នូ ២០១៣ ជា Research Assistant នៅសាកលវិទ្យាល័យ Simon Fraser
កុម្ភៈ ២០១៤ – កក្កដា ២០១៥ ជា UX/UI Designer/Developer នៅក្រុមហ៊ុនបច្ចេកវិទ្យា Radiant communications ប្រទេសកាណាដា
មករា ២០១៦ – ធ្នូ ២០១៦ ជា Teaching Assistant នៅសាកលវិទ្យាល័យ Simon Fraser
កញ្ញា ២០១៥ – មេសា ២០១៨ ជា Research Assistant នៅសាកលវិទ្យាល័យ Simon Fraser
ពានរង្វាន់
Dean's Honour Roll ឆ្នាំ ២០១២- ២០១៣ ប្រទេសកាណាដា
Undergraduate Research Fellowship Award ឆ្នាំ ២០១៣ ប្រទេសកាណាដា
Bronze Medal from InfoMatrix ឆ្នាំ ២០០៧ ប្រទេសរ៉ូម៉ានី
បច្ចុប្បន្ន បូឌីកា ជាអ្នកវិភាគទិន្នន័យ (Lead Data Analyst) នៅ Sabay ដែលក្រុមហ៊ុនឌីជីថលដ៏ធំ និងឈានមុខគេនៅកម្ពុជា។ ការងារនេះ បូឌីកា ផ្ដោតលើការស្វែងរក និងវិភាគទិន្នន័យផ្សេងៗ ដែលប្រមូលបាន និងជាអ្នកផលិត របាយការណ៍វិភាគផ្សេងៗ សម្រាប់គម្រោងផ្សេងគ្នា។
បូឌីកា ថា៖ "ការប្រមូល និងវិភាគទិន្នន័យ គឺមានសារសំខាន់ខ្លាំងណាស់ សម្រាប់ពួកយើង ក្នុងការយល់ដឹងពីអតិថិជន និងបង្កើតផលិតផលកាន់តែល្អប្រសើរ ដើម្បីបំពេញតម្រូវការ របស់អ្នកប្រើប្រាស់របស់យើង"។
នៅពេលសួរថា ហេតុអ្វីបានជា បូឌីកា ជ្រើសរើស Sabay យុវជនដែលមានឪពុកជាមន្ត្រីីរាជការ ឆ្លើយថា នេះជាពេលដ៏គួរឱ្យរំភើបបំផុត នៅពេលដែលបច្ចេកវិទ្យានៅកម្ពុជា មានការរីកចម្រើនលឿន ហើយ Sabay ជាក្រុមហ៊ុនឌីជីថលនាំមុខគេ។
"ខ្ញុំគិតថា មិនមានអ្នកវិភាគ Data ច្រើនទេនៅកម្ពុជា ដូច្នេះ Sabay ផ្ដល់ឱកាស និងតួនាទីជា អ្នកវិភាគទិន្នន័យ ដល់ខ្ញុំ Sabay ជាក្រុមហ៊ុនគិតពីអនាគតវែងឆ្ងាយ។ នៅទីនេះ យើងបានយល់ថា ទិន្នន័យ (Data) មានសារសំខាន់ប៉ុណ្ណាលើគ្រប់ជំនួញ គ្រប់ផ្នែកនៃសង្គម។ ខ្ញុំរំភើបណាស់ ដែលបានក្លាយជាផ្នែកមួយរបស់ Sabay”។ ហេង បូឌីកា បញ្ជាក់។
បើសិនប្រិយមិត្ត ចង់ដឹងពីវិស័យ ឌីជីថល កាន់តែទូលំទូលាយ សូមកុំភ្លេចចូលរួមកម្មវិធី បាខែម អាស៊ាន (ដែលផ្ដោតលើការស្វែងយល់ពីបច្ចេកវិទ្យាឌីជីថល ក្នុងការបង្កើនល្បឿនកំណើន សេដ្ឋកិច្ចឌីជីថល ធ្វើឱ្យជីវិតកាន់តែប្រសើរ ជំរុញគំនិតច្នៃប្រឌិត និងជួយប្រព័ន្ធអេកូឡូហ្សី បច្ចេកវិទ្យា និងការចាប់ផ្ដើម អាជីវកម្ម ព្រមទាំងមានពិព័រណ៍បង្ហាញ ផលិតផលនិងសេវាកម្ម និងស្នាដៃសិស្សនិស្សិតកម្ពុជា) ក្រោមប្រធានបទ “Powering Your Future in Digital Era" នៅវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា (ITC) រាជធានីភ្នំពេញ នាថ្ងៃសៅរ៍-អាទិត្យ ទី ២០-២១ ខែ តុលា ឆ្នាំ ២០១៨ ខាងមុខនេះ។ ប្រជុំដោយវាគ្មិន ៧៥ រូប លើ ៨០ ប្រធានបទ។
មិនតែប៉ុណ្ណោះ នៅថ្ងៃសៅរ៍ វេលាម៉ោង ៤ រសៀល លោក Mike Gartner ដែលជាប្រធាននាយកប្រតិបត្តិ (COO) មានបទពិសោធន៍យូរឆ្នាំនៃក្រុមហ៊ុន Sabay នឹងធ្វើបទបង្ហាញលើប្រធានបទ Development of Digital and Deployment"។ ដូច្នេះកុំភ្លេចចូលរួមទាំងអស់គ្នាណា!
អានអត្ថបទ៖