- 2018-10-13 05:40:00
- ព័ត៌មាន
ចង់រកសង្សារលែងជាបញ្ហា ប្រទេសទាំងនេះ អាចជួលបានតាម Apps
- 2018-10-13 05:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់រកសង្សារលែងជាបញ្ហា ប្រទេសទាំងនេះ អាចជួលបានតាម Apps
ចន្លោះមិនឃើញ
តើអ្នកមិនទាន់មានសង្សារមែនទេ? កុំបារម្ភ កម្មវិធីទាំងនេះអាចជួយបាន។ ជាការពិត នៅបណ្តាប្រទេសនានា ដោយសារការប្រកួតប្រជែងស្នាដៃខ្លាំងពេក ធ្វើឲ្យយុវវ័យមិនសូវរវល់នឹងរឿងស្នេហានោះទេ ស្របពេលដែលទំនើបភាពនៃការប្រើប្រាស់ App កើនឡើងធ្វើឲ្យការបង្កើត Apps ក៏កើនឡើងដែរ។ ជាក់ស្ដែងដូចជា កម្មវិធីស្វែងរកដៃគូស្នេហា ឬនារី-បុរសកំដរ ក្នុងថ្ងៃបុណ្យធំៗជាដើម ដែលបានក្លាយជាទីពេញនិយម។ ខាងក្រោមនេះ ជាបណ្ដាប្រទេសមួយចំនួនដែលមានកម្មវិធីជួលសង្សារតាម App៖
#ថៃ
និយាយដល់រឿងរកសង្សារក្លែងក្លាយ ឬជួលសង្សារតាមអនឡាញ ឥឡូវនេះនៅប្រទេសថៃ ក្លាយជាមុខរបរមួយពេញនិយមទៅហើយ ដែលមានទាំងវិបសាយ និង App ជាង ១០ ធំៗដូចជា៖ Thaicupid, Thaifriendly, AsianDating , Thailovelines , Mizz Thai , Smooci ឬ ThaiJoop ជាដើម។ តម្លៃជួលមិត្តប្រុស ឬមិត្តស្រី ចាប់ពី ៣៩ ដុល្លារឡើងទៅក្នុងមួយខែ។ សម្រាប់ App(ThaiJoop ឬ YouEx) មានគិតជាម៉ោង ដោយរាប់បញ្ចូលសេវាកម្មដូចជា ដើរលេង ញ៉ាំអាហារជាមួយគ្នា និយាយគ្នាលេង ឬលេងហ្គេមជាដើម។
#ចិន
នៅប្រទេសចិន មានApp ជួលសង្សារជាច្រើន ប៉ុន្តែកម្មវិធីពេញនិយមជាងគេឈ្មោះថា Hire Me Plz អនុញ្ញាតិឲ្យអ្នកប្រើប្រាស់អាចនិយាយត្រូវរូវគ្នា ដើម្បីជួលសង្សារក្លែងក្លាយដោយគិតលុយ តាមម៉ោង។
លោក Cao Tiantian ស្ថាបនិក App បាននិយាយថា បង្កើតឡើងសម្រាប់ជួយយុវវ័យដែលអត់គូ ហើយវាត្រូវបានគេប្រើប្រាស់ច្រើននៅថ្ងៃចូលឆ្នាំចិន ឬនៅពេលដែលអ្នកអត់គូមានអារម្មណ៍ថារងសម្ពាធផ្លូវចិត្តពីគ្រួសារ ឬការងារ ។ តម្លៃជួលមិត្តប្រុស ឬមិត្តស្រីនៅក្នុង App ចាប់ពី ១ យ័ន្ត ឬ ០.១៦ ដុល្លារ ដល់ ៣១៥ ដុល្លារក្នុងមួយម៉ោង ដែលរាប់បញ្ចូលសេវាកម្មដូចជា ដើរលេង ញ៉ាំអាហារជាមួយគ្នា និយាយគ្នាលេង ឬលេងហ្គេមជាដើម។
#ឥណ្ឌា
នៅប្រទេសឥណ្ឌា ត្បិតតែមិនទាន់ឃើញមានជា App ប៉ុន្តែមានវិបសាយមួយសម្រាប់ជួលសង្សារដូចកម្មវិធីខាងលើដែរ។ តម្លៃជួលមិត្តប្រុស ឬស្រីក្នុងវិបសាយគឺ ៦,៥ ដុល្លារក្នុងមួយម៉ោង គិតទាំងការដើរលេង ញុំអីជាដើម។
#តៃវ៉ាន់
ការរកសង្សារក្លែងក្លាយនៅកោះតៃវ៉ាន់ ក៏ពេញនិយមខ្លាំងដែរ ពោលគឺ មាន Apps ជាង ១០ ដែលកំពុងដំណើរការ។ Apps ទាំងនោះមានដូចជា៖
Paktor, Tinder, SKOUT, OkCupid, iPair, Wootalk, weTouch។ Tinder ជាកម្មវិធីល្បីជាងគេ មានអ្នកផ្តល់ពិន្ទុ ៥/៥។ ចំពោះតម្លៃនៃការជួលគឺគិតជាម៉ោង ដែលមានទាំងដើរលេង ញ៉ាំអាហារជាមួយគ្នា និយាយគ្នាលេង ឬលេងហ្គេមជាដើម។
#កូរ៉េខាងត្បូង
ក្នុងប្រទេសសំបូរប្រភពដើមតារា K-Pop នេះក៏មានកម្មវិធីជួលសង្សារផងដែរ តាំងពីឆ្នាំ ២០១០ មកម្ល៉េះ។ កម្មវិធីខ្លះបានបាត់មុខទៅហើយ តែកម្មវិធីខ្លះនៅកំពុងដំណើរការធម្មតា ដែលអ្នកអាចជួលសង្សារត្រឹមមួយថ្ងៃ ឬ២ថ្ងៃបានយ៉ាងស្រួលដោយគិតលុយជាម៉ោង។
#ជប៉ុន
ប្រទេសជឿនលឿនមួយនេះ សំបូរអ្នកគ្មានគូ ច្រើនគួរសមដែរ ដោយកត្តាជាច្រើនដូចជា រវល់នឹងការងារខ្លាំងពេក ខំរៀន ខំស្រាវជ្រាវខ្លាំងពេកជាដើម។ អីចឹងហើយ ទើបឃើញមានកម្មវិធីជួលសង្សារ ក្នុងថ្ងៃបុណ្យធំៗនានា មានការពេញនិយមខ្លាំង។ អ្នកអាចជួលសង្សារដើរលេង ញ៉ាំអាហារជាមួយគ្នា និយាយគ្នាលេង ឬលេងហ្គេមជាដើម ដោយគិតប្រាក់ជាម៉ោង។
បើអ្នកស្គាល់កម្មវិធីបែបនេះ នៅប្រទេសដទៃទៀតអាចចែករំលែកបាន៕