• 2018-10-11 11:52:00
  • ផលិតផលថ្មី

តេស្ត​ផ្ទាល់​បាន​ដឹង​ដុំ​សាក Super VOOC របស់ Oppo ខ្លាំង​ជាង​គូ​ប្រជែង​ណាៗ​ទាំង​អស់

  • 2018-10-11 11:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុខងារ​សាក​ថ្ម​រហ័ស​អាច​គាំទ្រ​ជាមួយ​ស្មាតហ្វូន​ជំនាន់​ក្រោយ​សឹង​គ្រប់​ស៊េរី ជា​គោលដៅ​បំពេញ​តម្រូវ​ការ​ប្រើប្រាស់​ឲ្យ​ទាន់​ចិត្ត​របស់​អតិថិជន។​សូម្បី​តែ Apple ក៏​ផ្តល់​ឲ្យ​អ្នក​ប្រើ​អាច​ទិញ​ដុំ​សាក MacBook និង​ខ្សែ USB-C ទៅ​ប្រើប្រាស់​ជាមួយ​ iPhone សេរ៊ី​ឆ្នាំ ២០១៨ ប៉ុន្តែ​ចម្ងល់​ត្រង់​ថា​តើ​ស្លាកយីហោ​នៃ​ក្រុមហ៊ុន​មួយ​ណា​អាច​ធ្វើ​បាន​ល្អ​បំផុត?

មនុស្ស​ជា​ច្រើន​ប្រហែល​ជា​គិត​ថា​ប្រព័ន្ធ Dash Charge របស់ OnePlus ឈរ​នៅ​លំដាប់​កំពូល ប៉ុន្តែ​មិន​ដូច្នោះ​ទេ​ដោយ​ផ្អែក​តាម​ការ​តេស្ត​ផ្ទាល់​នៃ​ក្រុម​ការងារ​ The Verge រក​ឃើញ​ថា​ឧបករណ៍​សាក​ Super VOOC របស់​ក្រុមហ៊ុន​ទ្រនំ​តែ​មួយ Oppo អាច​បង្ហាញ​លទ្ធផល​កាន់​តែ​ល្អ​ប្រសើរ​ជាង​នេះ​ទៀត​ផង។

ត្រឹម​រយៈ​ពេល ៣៥ នាទី​ អាច​សាក​បញ្ចូល​ពី ០ ទៅ ១០០ ភាគរយ​លើ​ស្មាតហ្វូន Oppo Find X ជំនាន់ Automobili Lamborghini Edition ពោល​គឺ​ប្រើ​ពេល ២ ១០០ វិនាទី ខណៈ​រយៈ​ពេល ១០ នាទី​ឡើង​បាន ៣៤ ភាគរយ និង​ឡើង​ដល់ ៩២ ភាគរយ​ចំណាយ​ពេល​ត្រឹម ៣០ នាទី​​។ ថាមពល​ថ្ម​លើ Find X Lamborghini មាន ៣ ៤០០ mAh ធំ​ជាង OnePlus 6 មាន ៣ ៣០០mAh ដោយ​ប្រព័ន្ធ​ពិសេស Dash Charge ក្នុង​ថេរវេលា​ ៣៥ នាទីដដែល​អាច​សាក​បញ្ចូល​បាន​ត្រឹម ៦០ ភាគរយ​តែ​ប៉ុណ្ណោះ។

រំឭក​ថា​ដុំ​សាក Super VOOC មាន​កម្លាំង 10V/5A ដោយ​សព្វថ្ងៃ​មាន​បញ្ចូល​ឥត​គិត​ថ្លៃ​ក្នុង​ប្រអប់​ស្មាតហ្វូន​ជំនាន់​ក្រោយ R17 Pro និង Find X Lamborghini ប៉ុន្តែ​ពុំ​បញ្ជាក់​តម្លៃ​លក់​ក្រៅ​សម្រាប់​អតិថិជន​ដែល​មាន​បំណង​ចង់​បាន​នៅ​ឡើយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ theverge ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់