• 2018-10-08 02:33:06
  • ព័ត៌មាន

Motorola វិល​មក​ជា​ថ្មី ចេញ​ទូរសព្ទ​​ម៉ូដែល​ ៤ ទៀត ថ្ម​ខ្លាំង សាក ១៥ នាទី​ប្រើ​បាន ៦ ម៉ោង

  • 2018-10-08 02:33:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ

Lenovo នឹង​ត្រលប់​មក​វិញ​ក្នុង​ឆ្នាំ​ ២០១៩ ជាមួយ​ស្មាតហ្វូន​ Motorola Moto G បួន​ម៉ូដែល​ថ្មី​ ខណៈ​បច្ចុប្បន្ន​មាន​ស៊េរី​ Moto G7 រួមមាន​ Moto G7, Moto G7 Play, Moto G7 Plus និង​ Moto G7 Power។

អំបូរ​ G6 ក៏​មាន​ម៉ូដែល​ Play និង​ Plus ដែរ​ ប៉ុន្តែ​ Motorola បាន​ប្រើ​ពាក្យ​ Power លើ​ Motorola One ដែល​បាន​ប្រកាស​ក្នុង​ខែ​សីហា​។ បើ​ Moto G7 ចាប់​យក​ម៉ូដែល​ Power ស្មាតហ្វូន​អាច​នឹង​ធំ​ជាង​មុន​ និង​ថ្ម​ប្រើ​បាន​យូរ​។ ថ្ម​របស់​ Motorola One Power អាច​ទប់ទល់​បាន​ពីរ​ថ្ងៃ​ និង​មាន​មុខងារ​សាក​ថ្ម​លឿន​ ១៥ នាទី ប្រើ​បាន​ ៦ ម៉ោង​។

Lenovo បាន​ចេញ​ត្រឹម​ទូរសព្ទ​ Motorola Moto G6 ក្នុង​ខែ​ឧសភា​ ដូចនេះ​ G7 អាច​នឹង​មាន​ក្នុង​ឆ្នាំ​ក្រោយ​។ ទាំង​ស្មាតហ្វូន​តម្លៃ​មធ្យម​ និង​ទាប​មាន​លើ​ទីផ្សារ​ពី​ Xiaomi, Honor, Nokia និង​ OnePlus បាន​ធ្វើ​ឲ្យ​ G6 របស់​ Motorola ពិបាក​រួច​ទៅ​ហើយ​។ Motorola ប្រហែល​ត្រូវ​ចេញ​ G7 បន្ថែម​ ដើម្បី​បង្កើន​ការ​ចាប់អារម្មណ៍​ ហើយ​ G7 Power មាន​ថាមពល​ថ្ម​ធំ​ អាច​បន្ថែម​ក្នុង​អំបូរ​នេះ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់