• 2018-10-09 23:01:00
  • ព័ត៌មាន

HMD Global បញ្ជាក់​ថា​ ស្មាតហ្វូន​ Nokia ទាំង​បួន​ អាច​ប្រើ​ Android 9 Pie ឆាប់ៗ

  • 2018-10-09 23:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

HMD Global ជា​ក្រុមហ៊ុន​មួយ​មាន​ប្រសិទ្ធភាព​ ក្នុង​ការ​រុញច្រាន​កំណែទម្រង់​របស់​ Android ដូចជា​ Nokia 7 Plus បាន​ទទួល​កំណែទម្រង់​ Android 9 Pie ត្រឹម​១ខែ​ កន្លះ​ ក្រោយ​ចេញ​ប្រព័ន្ធ​ថ្មី​នេះ​។

កំឡុង​ខែ​តុលា​នេះ​ ក្រុមហ៊ុន​ HMD Global បាន​ប្រកាស​ថា​ ទាំង​ Nokia 6.1 និង​ 6.1 Plus នឹង​អាច​អាប់ដេត​ជំនាន់​ថ្មី​បំផុត​របស់​ Android។ ម្ចាស់​ Nokia 8 និង​ 8 Sirocco ក៏​គួរ​តែ​មាន​ព័ត៌មាន​ជុំវិញ​ការ​អាប់ដេត​ សម្រាប់​ខែ​វិច្ឆិកា​នេះ​ផង​ដែរ​។

ចំពោះ​ Nokia 7 Plus មិន​មាន​ទិន្នន័យ​ផ្លាស់ប្ដូរ​ជា​ផ្លូវការ​ផ្តល់​ឲ្យ​នោះ​ទេ​ ប៉ុន្តែ​មុខងារ​សំខាន់​ៗមួយ​ចំនួន​ដូចជា​ Adaptive Battery, Adaptive Brightness និង Do Not Disturb mode នឹង​មាន​រួម​បញ្ចូល​។ មួយ​វិញ​ទៀត​ ដោយសារ​នេះ​នឹង​ជា​ជំនាន់​ Stock របស់​ Android 9 Pie ស្មាតហ្វូន​នឹង​អាច​ប្រើ​ Gesture ថ្មី​បាន​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់