• 2018-10-05 02:16:38
  • ព័ត៌មាន

​Facebook ចេញ​វិធី​ថ្មី​ចង​ជើង​អ្នក​ប្រើ​ប្រាស់​មិន​ឲ្យ​ទៅ​ណា​រួច

  • 2018-10-05 02:16:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កន្លង​ទៅ​បើ​ចង់​លុប​គណនី​ Facebook មួយ​ត្រូវ​រង់ចាំ​រយៈពេល​ ១៤ ​ថ្ងៃ​ទើប​គណនី​នោះ​លែង​មាន​វត្តមាន​ក្នុង​លោក​ត​ទៀត។ យ៉ាងណាក្ដី​ពេល​នេះ​ Facebook បាន​​បន្ថែម​រយៈពេល​រហូត​ដល់​ ១ ខែ​ ដើម្បី​ទុក​ពេល​ឲ្យ​អ្នក​ប្រើ​ប្រាស់​គិត​ឲ្យ​បាន​ច្បាស់​លាស់។

អ្នក​តំណាង​ Facebook បាន​លើក​ឡើង​ពី​ហេតុផល​នៃ​ការ​ផ្លាស់​ប្ដូរ​នេះ​ថា ៖ "យើង​បាន​​ឃើញ​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ Log in ចូល​គណនី​របស់​ខ្លួន​វិញ​ក្នុង​អំឡុង​ពេល​ ១៤ ថ្ងៃ​នៃ​ការ​លុប​គណនី។ ការ​បន្ថែម​រយៈពេល​ដូច​នេះ អាច​ផ្ដល់​ពេល​វេលា​កាន់​តែ​ច្រើន​ដើម្បី​ឲ្យ​អ្នក​ប្រើ​ប្រាស់​គិត​គូរ​បាន​កាន់​តែ​ច្បាស់​ពី​ការ​សម្រេច​ចិត្ត​របស់​ខ្លួន”។

ការ​បន្ថែម​រយៈពេល​នេះ​កើត​មាន​ក្រោយ​ពី​ផ្ទុះ​ព័ត៌មាន​ថា​គណនី​ Facebook ចំនួន​ ៥០ លាន​ត្រូវ​ Hacker លុក​លុយ​យក​ព័ត៌មាន​នៃ​ការ​ Log in បាន។ ក្រោយ​កើត​មាន​រឿង​នេះ​គេ​ក៏​សង្កេត​ឃើញ​មាន​ចលនា​លុប​គណនី​ Facebook ផង​ដែរ៕

ចុចអាន៖

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់