• 2018-09-30 08:25:00
  • ព័ត៌មាន

បើ​ស្រលាញ់ Hero 7 តោះ​មក​ដឹង​ចំណុច​ខ្លឹមៗ​​គួរ​ឲ្យ​ចង់​ប្រើ​ទាំង​នេះ(វីដេអូ)

  • 2018-09-30 08:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រមាណ​មួយ​សប្ដាហ៍​មុន GoPro បាន​បញ្ចេញ​ផលិត​ថ្មី​របស់​ខ្លួន​គឺ Hero 7(Black, White & Silver) ដែល​មាន​តម្លៃ​រៀង​គ្នា​នៅ​លើ​ទីផ្សារ​បរទេស។ យ៉ាង​ណា​ក្តី ដល់​ពេល​នេះ​ក៏​មាន​វត្តមាន​នៅ​ទីផ្សារ​ក្នុង​ស្រុក​ហើយ​ដែរ។ បើ​និយាយ​ពី​សមត្ថភាព​ថត និង​មុខងារ​ថ្មីៗ​ដែល GoPro យក​មក​ដាក់​លើ Hero7 នេះ​មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​ទេ។

#Liveវីដេអូ​និង​ថតទុក កម្រិត 4K ដូច​គ្នា

Hero 7 ​អាច​ផ្សាយ​ផ្ទាល់(Live)​ទៅ​កាន់​បណ្តាញ​សង្គម Facebook, Twitch, YouTube ឬ Vimeo តាម​រយៈ​ការ​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​អ៊ីនធឺណិត​ស៊ីម​លើ​ទូរសព្ទ និង​អាច​រក្សា​ទុក​បាន​ដល់​កម្រិត 4K ឯណោះ អាច​ថត RAW និង​ផ្តិត​បែប​រូបភាព​បែប​បញ្ឈរ​បាន។

#មុខ​ងារTimeWarp និង​មុខងារ SuperPhoto

ក្រៅ​ពី​មុខងារអាច liveផ្ទាល់​បាន។ Hero 7 ក៏​ពង្រឹង​លើ​ការ​ថត​បែប Time-lapse ឲ្យ​ឈ្មោះ​ថា TimeWarp និង​មុខងារ Super Photo ដំណើរការ​ដូច​ Smart HDR មាន​លើ​ស្មាតហ្វូន​កំពូលៗ​នានា ហើយ​អាច​ផ្តិត​យក​រូបភាព​នូវ​កម្រិត 12MP មាន​ប្រព័ន្ធ Wi-Fi 5Ghz, GPS និង Bluetooth មាន​កម្រិត Dynamic Range ល្អ​ជាង Hero 6 មាន​ថាមពល​ថ្ម​១ ២២០mAh។

#មុខងារ​ទប់​លំនឹង​បែបថ្មី​ឲ្យ​ឈ្មោះ​ថា Hypersmooth

មុខងារ​ទប់​លំនឹង​បែប Digital Image Stabilization ជំនាន់​ថ្មី​ឲ្យ​ឈ្មោះ​ថា Hypersmooth មិន​ថា​តែ​ការ​ថត​អំឡុង​ពេល​រត់​ឬ​ធ្វើ​សកម្មភាព​ណា​មួយ សឹង​តែ​អ្នក​ប្រើ​ពុំ​ចាំ​បាច់​ភ្ជាប់ Mount ឬ​ឧបករណ៍​ជំនួយ​ទៀត​នោះ​ទេ។

#មុខងារ​បញ្ជា​ដោយ​សំឡេង ឮ​ល្អជាង​មុន

មុខងារ​បញ្ជា​ដោយ​សំឡេង (Voice Control) នៅ​ពេល​ថត GoPro រក្សា​ឲ្យ​នៅ​ដដែល តែ​អាច​ចាប់​យក​ប្រភព​សំឡេង​បាន​ឮ​ខ្លាំង​និង​ច្បាស់​ជាង​មុន។

#មុខងារ​ការពារ​ជម្រាប​ទឹក

មុខងារ​ការពារ​ជម្រាប​ទឹក​(Water Proof) នៅ​លើ Hero 7 អាច​ធន់​ជាមួយ​ទឹក បាន​ដល់​ជម្រៅ ១០ ម៉ែត្រ។

#មុខងារ Super Slow Motion

Hero 7 មាន​សមត្ថភាព​ថត​វីដេអូ 4K ក្នុង​កម្រិត 60fps ជាពិសេស​អាច​ថត​វីដេអូ​បែប Slow Motion បាន​យឺត​ល្អ​មែន​ទែន(8x) ដែល​ឲ្យ​ឈ្មោះ​ថា Super Slow Motion។

#មុខងារ Zoom លើ GoPro

ត្បិត​តែ​ថា GoPro តូច​មែន ប៉ុន្តែ Hero 7 ជំនាន់​ថ្មី​អាច Touchscreen បាន​ថែម​ទាំង​អាច​ពង្រីក​បាន​ទៀត​ផង។

#តម្លៃ​លក់​លើ​ទីផ្សារ​ក្នុង​ស្រុកគឺ

ប្រភព៖ YouTube | GoPro ប្រែ​សម្រួល៖ រក្សា

មតិយោបល់