- 2018-09-29 08:47:46
- ព័ត៌មាន
ចង់ដឹងគណនី Facebook អ្នកត្រូវគេ Hack ឬអត់សង្កេតមួួយចំណុចនេះ
- 2018-09-29 08:47:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ដឹងគណនី Facebook អ្នកត្រូវគេ Hack ឬអត់សង្កេតមួួយចំណុចនេះ
ចន្លោះមិនឃើញ
ព្រឹកមិញនេះ Facebook បានប្រកាសថាគណនី Facebook ចំនួន ៥០ លានគណនីត្រូវបានរងការវាយប្រហារពីសំណាក់ Hacker តាមរយៈចន្លោះប្រហោងនៃមុខងារ "View As" លើ Facebook។
ចន្លោះប្រហោងនៃមុខងារ "View As" លើ Facebook ធ្វើឲ្យ Hacker លួចយកបាននូវ Access Token ដែលមានរក្សាទុកនូវព័ត៌មានសម្រាប់ Login ចូលគណនីនីមួយៗ។ Facebook ក៏បានប្រកាសដែរថាខ្លួនបាន Reset នូវ Access Token នៃគណនីចំនួន ៥០ លាន ដែលសង្ស័យថារងការវាយប្រហារពី Hacker រួចរាល់ហើយ។
ការ Reset នេះនឹងធ្វើឲ្យគណនីមួយចំនួនត្រូវ Log Out ចេញពី Facebook ដោយស្វ័យប្រវត្តិ រួមទាំងកម្មវិធីមួយចំនួនទៀតដែលប្រើគណនី Facebook ដើម្បី Login ផងដែរ។ នេះមានន័យថាគណនីដែលបាន Log Out គឺសុទ្ធតែបានរងគ្រោះពីសំណាក់ Hacker។ យ៉ាងណា Facebook បានណែនាំថា គ្រាន់តែ Login ចូលវិញទៅ មិនបាច់ប្ដូរលេខសម្ងាត់អ្វីនោះទេ។
ខណៈពេលនេះ Facebook បានដោះស្រាយបញ្ហានៃចន្លោះប្រហោងនេះ ដោយបានបិទមិនឲ្យមុខងារ "View As" ដំណើរការបាននោះទេ៕