• 2018-09-30 02:42:59
  • ព័ត៌មាន

​ល្បីឈ្មោះ​រំពេច មិន​បាច់មានខ្សែ គ្រាន់តែផលិត​វិដេអូ​ឲ្យ​គេ​ចូលចិត្ត​លើ YouTube!

  • 2018-09-30 02:42:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​​មនុស្ស​ច្រើន​ណាស់បានល្បីឈ្មោះដោយសារ YouTube តាម​រយៈ​ការ​ផលិត​ជា​វីដេអូ​​​ជា​ចំណេះដឹង គន្លឹះប្រើប្រាស់​​ឧបករណ៍​ផ្សេងៗ ឬគ្រាន់តែ​ធ្វើ​វិដេអូ​កំប្លែង​ខ្លីៗ​​កម្សាន្ត​អារម្មណ៍​និង​សម្រាប់​ជា​​ចំណេះដឹង​។

លោក Yab Kok Leong នាយកប្រតិបត្តិ​ក្រុមហ៊ុន​ Yes Seatel លើកឡើង​ថា YouTube ជា​ចំណុច​ចាប់ផ្តើម​នៃ​ភាព​ជោគជ័យ​នៃ​មនុស្ស​ជា​ច្រើន។ អតីត​គូស្នេហ៍ Selena Gomez តារា​ចម្រៀង Justin Bierber ក៏​ល្បីឈ្មោះ​ដោយសារ YouTube ក្រោយ​បង្ហោះ​បទ​ចម្រៀង​ច្រៀង​ជាមួយ​ហ្គីតា ដែល​​ធ្វើ​ឲ្យ​មហាជន​ចាប់ផ្តើមស្គាល់​ និងក្លាយជា​តារា​ចម្រៀង​អាជីព​ មាន​កេរ្តិ៍ឈ្មោះល្បីល្បាញដល់សព្វថ្ងៃនេះ។

ជាមួួ​យ​ការ​កើន​ឡើង​ការ​ប្រើប្រាស់​អ៊ីនធឺណិតតាម​ទូរសព្ទ​ ប្រជាជន​កម្ពុជា​កាន់​តែ​ច្រើន​ឡើង​កំពុង​ប្រើប្រាស់អ៊ីនធឺណិត​ រួមទាំង​ការ​ចាប់អារម្មណ៍​ក្នុងការ​មើល​វីដេអូ​តាមអនឡាញ ជា​ឱកាស​សម្រាប់​អ្នក​បង្កើត Content លើ YouTube ​ឱ្យ​ទាក់ទាញ ដើម្បី​អាច​កើប​លុយ​ ពី​បណ្ដាញ​មួយ​។

លោក​ Yab Kok Leong ​បាន​លើកពីគម្រោង​ថ្មីមួយ​ដែលក្រុមហ៊ុន​របស់​លោក​ទើប​​បង្កើតឈ្មោះ​ថា Yes YouTube Star ដើម្បីស្វែង​រក​អ្នកដែល​មានទេពកោសល្យ​ ហ៊ាន​បញ្ចេញ​សមត្ថភាព​មិន​ថាច្រៀង រាំ សម្តែង មានគំនិត​ច្នៃប្រឌិត​ ដើម្បី​ក្លាយជា​តារា YouTube។

លោក​ថា កម្មវិធីនេះ​​មាន​ការ​បង្ហាញពី​របៀប​បង្កើត Content វីដេអូ​បង្ហោះ​លើ​ YouTube។ តាម​រយៈកម្មវិធីនេះ ក៏​ចង់បង្ហាញ​គ្រប់គ្នា​ថា អ្នកណា​ក៏អាច​រក​លុយ​បាន​ដែរ​ឲ្យ​តែ​ពួកគេ​មានទេពកោសល្យ​ ដែលអាច​បង្កើត​ឃ្លីប​វិដេអូ​ដែលមានភាព​ច្នៃ​ប្រឌិត​ ដើម្បី​ទទួល​បានការ​ចាប់​អារម្មណ៍​ពីអ្នកទស្សនា។

ចុចអាន​ព័ត៌មាន​បន្ទាប់៖

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់