• 2018-09-27 01:31:59
  • ព័ត៌មាន

សាក​កម្លាំង iPhone XS Max និង Note9 មួយ​ណា​បើក​ PUBG លឿន​ជាង?

  • 2018-09-27 01:31:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone XS Max មាន​បំពាក់​នូវ​បន្ទះ​ឈីប​ A12 Bionic ដែល​ Apple អះអាង​ថា​​មាន​ដំណើរ​ការ​ប្រសើរ​ជាង​មុន។ ចង់​ដឹង​ពី​សមត្ថភាព​របស់​បន្ទះ​ឈីប​នេះ គេ​បាន​យក iPhone XS Max ទៅ​​ល្បង​សមត្ថភាព​ជា​មួយ Galaxy Note 9 ដោយ​ប្រកួត​លើ​ការ​បើក​កម្មវិធី និង​ការ​រក្សា​ទុក​កម្មវិធី​ក្នុង RAM។

គួរ​ដឹង​ថា​ iPhone XS Max មាន​ RAM ទំហំ​ ៤ GB និង Galaxy Note 9 មាន​ RAM ទំហំ​ ៦ GB។ ការ​ធ្វើ​តេស្ត​បាន​ចាប់​ផ្ដើម​ឡើង​ជា​មួយ​ការ​បើក​កម្មវិធី​ធម្មតា​ដូច​ជា​ YouTube, Instagram និង Twitter ជា​ដើម។

បន្ទាប់​មក​ទៀត​គេ​ចាប់​ផ្ដើម​ល្បង​សមត្ថភាព​លើ​ការ​បើក​ហ្គេម​ល្បីៗ​មួយ​ចំនួន​ដូច​ជា​ Fortnite, PUBG និង​ Vainglory ជា​ដើម ដែល​បញ្ចប់​ដោយ​ការ​ធ្វើ​តេស្ត​ជា​មួយ​កម្មវិធី​ Geekbench។ ជា​ចុង​ក្រោយ​គេ​បាន​សាក​ល្បង​សមត្ថភាព​រក្សា​ទុក​កម្មវិធី​ក្នុង RAM ដោយ​បើក​កម្មវិធី​ពី​ចុង​ក្រោយ មក​កម្មវិធី​ដំបូង​វិញ។

ដំណាក់កាល​ទី​មួយ​ឃើញ​ថា​ Galaxy Note 9 ធ្វើ​បាន​ល្អ​ជាង​ iPhone XS Max អាច​បើក​កម្មវិធី​បាន​លឿន ប៉ុន្តែ​ចូល​ដល់​ការ​បើក​ហ្គេម​ XS Max អាច​នាំ​មុខ​ Note 9 ដោយ​អាច​ Load ហ្គេម​បាន​លឿន​បំផុត។ ពិន្ទុ​ពី​កម្មវិធី​ Geekbench បង្ហាញ​ថា​ XS Max អាច​យក​ឈ្នះ Note 9 បាន​យ៉ាង​ងាយ។

ចំណែក​សមត្ថភាព​រក្សា​ទុក​កម្មវិធី​ក្នុង​ RAM វិញ iPhone XS អាច​​ឲ្យ​កម្មវិធី​ទាំង​អស់​បន្ត​មាន​ដំណើរ​ការ​បាន​យ៉ាង​ល្អ ខុស​ពី Note 9 មាន​បញ្ហា​រអាក់រអួល​ខ្លះៗ៕​​​

ប្រភព៖ YouTube ប្រែ​សម្រួល៖ សុខហេង

មតិយោបល់