• 2018-09-26 06:25:00
  • ព័ត៌មាន

អ្នក​បច្ចេកវិទ្យា​ខ្មែរ ច្រើន​រូប​ឈ្នះ​ពាន​​ពី​កម្មវិធី Asean Rice Bowl Startup Awards

  • 2018-09-26 06:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីឆ្លងកាត់ច្រើនដំណាក់កាលមក ពេលនេះ​កម្មវិធី Asean Rice Bowl Startup Awards ដែល​ជា​កម្មវិធី​សម្រាប់​ផ្នែក Start up Business ដោយ​ប្រើ​បច្ចេកវិទ្យា បានរកឃើញនិងប្រកាស​លទ្ធផល​ជា​ផ្លូវការ អំពី​ជយលាភី​តាម​ផ្នែក​និមួយៗ​រួចហើយ កាល​ពី​ថ្ងៃ​ទី ២៥ ខែ​កញ្ញា​។

#ជយលាភី​កម្មវិធី Asean Rice Bowl Startup Awards ឆ្នាំ 2018 សម្រាប់អ្នកបច្ចេកវិទ្យាមកពីកម្ពុជាមាន​ដូច​ជា៖

  • ពាន Best Fintech and Startup Of The Year បាន​ទៅ​លើក្រុមហ៊ុន Morakot Technology

  • ពាន Best Newcomer បាន​ទៅ​លើកុំព្យូទ័រគម្ពីរ (Kompi)

  • ពាន Founder Of The Year បាន​ទៅ​លើលោក ធុល រិទ្ធី ស្ថាបនិកកុំព្យូទ័រគម្ពីរ

  • ពាន People’s Choice បាន​ទៅ​លើ The Desk Coworking Space ជាកន្លែងធ្វើការរួមដែលបង្កើតក្នុងឆ្នាំ២០១៧​ សម្រាប់អ្នកធ្វើការឯករាជ្យ​ សហគ្រិន​ ឬអ្នកទើបចាប់ផ្តើមអាជីវកម្ម​ ដែលមានតម្រូវការក្នុងការប្រើប្រាស់ការិយាល័យធ្វើការ។

  • ពាន Best Accelerator Or Incubator Program & Best Ecosystem Initiative បាន​ទៅ​លើ Impact HUB Phnom Penh

  • ពាន Best Business Automation Tool បាន​ទៅ​លើក្រុមហ៊ុនផ្តល់ដំណោះស្រាយផ្នែកបច្ចេកវិទ្យា Biz Solution Co. Ltd

  • ពាន Best Coworking Space បាន​ទៅ​លើ​ Emerald HUB Coworking Space ដែល​ជា​កន្លែង​សម្រាប់​សិស្ស​ឬ​និស្សិត​ និង​សហគ្រិន​វ័យ​ក្មេង​ធ្វើការ​ងារ និង​​ចែក​រំលែក​បទ​ពិសោធន៍​នានា​ពី​គម្រោង Start up។

  • ពាន Best E-Commerce Startup បាន​ទៅ​លើក្រុមហ៊ុន Maxx Tech

  • ពាន Best Health Tech & Life Helper Startup បាន​ទៅ​លើកម្មវិធីសុខភាព Healthogo

  • ពាន Best Logistic & Supply Chain Startup បាន​ទៅ​លើក្រុមហ៊ុនផ្នែកដឹកជញ្ជូនអាហារ Joonaak Delivery។

#ខាងក្រោមនេះជា ស្ថាបនិកតាម​ផ្នែកនីមួយដែលឈ្នះពាន៖

លោក សាំង តារារស្មី(Healthtime Corporation)
កញ្ញា ឡុង លក្ខិណា (Joonaak ជូនអ្នក)
លោក គឹម នរិទ្ធ (The Desk Coworking Space)
អ្នកនាង ជា ម៉ារ៉ា (Emerald HUB Coworking Space)
លោក ធុល រិទ្ធី ស្ថាបនិកកុំព្យូទ័រគម្ពីរ

កម្មវិធី​ពានរង្វាន់ Rice Bowl Startup គឺ​ជា​កម្មវិធី​ប្រកួត​ពាន​រង្វាន់​ថ្នាក់​តំបន់​មួយ(តំបន់អាស៊ាន) ដែល​ប្រារព្ធ​ឡើង​ដោយ​ស្មារតី នវានុវត្តន៍ និង​សហ​គ្រិនភាព​ក្នុង Startup Ecosystem ទូទាំង​ប្រទេស​អាស៊ាន។ បេសកកម្ម​របស់​កម្មវិធី​នេះ គឺ​ជា​ការ​ប្រមូល​ផ្ដុំ​សហគមន៍ Startup ថ្មីៗ ដែល​ផ្ដល់​នូវ​ដំណោះស្រាយ​សម្រាប់​សហគមន៍ និង​អាច​មាន​វិសាលភាព​គ្រប​ដណ្តប់​ក្នុង​តំបន់៕

រូបភាព៖ ផ្តល់ឲ្យ

អត្ថបទ៖ រក្សា

មតិយោបល់