• 2018-09-26 03:43:03
  • ព័ត៌មាន

មុខមាត់​ឡាន​ពាស​ដែក​ថ្មី​តម្លៃ ១៥,៨ លាន​ដុល្លារ​របស់​ ដូណាល់ ត្រាំ

  • 2018-09-26 03:43:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ពាស​ដែក​ជំនាន់​ថ្មី​សម្រាប់​ដឹក​ជញ្ជូន​ប្រធានាធិបតី​សហរដ្ឋអាមេរិក​បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​​ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ដូណាល់ ត្រាំ ទៅ​កាន់​ទីក្រុង​ New York កាល​ពី​ចុង​សប្ដាហ៍។

គេ​សង្កេត​ឃើញ​ថា​រថយន្ត​ពាស​ដែក​ជំនាន់​ថ្មី​នេះ បាន​យក​លំនាំ​តាម​រូបរាង​រថយន្ត​ Cadillac CT6 ប៉ុន្តែ​ខុស​គ្នា​ត្រង់​​​រន្ធ​ខ្យល់​ និង​​ចង្កៀង​ផ្នែក​ខាង​មុខ​បន្តិច។ រថយន្ត​នេះ​ក៏​បាន​ប្រើ​ប្រាស់​នូវ​គ្រោង​ថ្មី និង​មាន​សមត្ថភាព​ការពារ​ខ្លាំង​ជាង​មុន​ផង​ដែរ។

Fox News បាន​ចុះ​ផ្សាយ​ថា​កុងត្រា​រវាង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ជា​មួយ​ក្រុមហ៊ុន​ General Motors លើ​ការ​ផលិត​រថយន្ត​ពាស​ដែក​នេះ​ ​ស្ថិត​ក្នុង​​ទំហំ​ទឹក​ប្រាក់ ១៥,៨ លាន​ដុល្លារ។​ ក្នុង​ក្បួន​ដង្ហែ​គេ​សង្កេត​ឃើញ​មាន​រថយន្ត​នេះ​ ២ គ្រឿង​បាន​បង្ហាញ​ខ្លួន។

រថយន្ត​ពាស​ដែក​ថ្មី​នេះ​ បាន​ចូល​មក​ជំនួស​រថយន្ត​ពាស​ដែក​ The Beast ដែល​បាន​បម្រើ​ការ​តាំង​ពី​ឆ្នាំ ២០០៩ មក ពោល​ចាប់​តាំង​ពី​លោក​បារ៉ាក់​ អូបាម៉ា​ឡើង​កាន់​តំណែង​៕​​​​

ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង

មតិយោបល់