- 2018-09-12 04:55:00
- ព័ត៌មាន
នរណាជាអ្នកបន្ទាប់ ហ៊ានចាយពាន់ដុល្លារ ធ្វើម្ចាស់ iPhone ថ្មីដំបូងគេនៅខ្មែរ?
- 2018-09-12 04:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នរណាជាអ្នកបន្ទាប់ ហ៊ានចាយពាន់ដុល្លារ ធ្វើម្ចាស់ iPhone ថ្មីដំបូងគេនៅខ្មែរ?
ចន្លោះមិនឃើញ
អ្នកទាំងអស់គ្នា ប្រហែលជានៅចាំតម្លៃថ្មីដំបូងរបស់ iPhone តាមជំនាន់មួយៗគឺថា មកដល់ខ្មែរ ដឹងតែខ្ទង់ពាន់ដុល្លារតែម្ដង។ សម្រាប់អ្នកចង់បាន តែខ្វះលុយ ត្រូវចាំដល់ពីរបីសប្តាហ៍បន្ទាប់។ យ៉ាងណាមិញ សម្រាប់អ្នកគាំទ្រស្មោះស្ម័គ្រ នៅឯបរទេស មានអ្នកហ៊ានបោះតង់ដេកចាំមុនថ្ងៃប្រកាស។
មិនខុសគ្នាដែរ អ្នកនិយមប្រើ iPhone នៅក្នុងស្រុកខ្មែរ ទោះជាមិនបានបោះតង់ តែពួកគេបានចំណាយលុយដល់ពាន់ដុល្លារ ទិញភ្លាមៗធ្វើជាម្ចាស់ iPhone ថ្មីទាំងនោះ។ ខាងក្រោមនេះ Sabay បង្ហាញជូន អ្នកដែលបានបញ្ជាទិញ iPhone ដំបូងៗគេ។
#នៅឆ្នាំ ២០១៤
នៅឆ្នាំ ២០១៤ ជាឆ្នាំដែល iPhone បានផ្លាស់ប្តូររូបរាងពីអេក្រង់តូច មកធំ(iPhone 5s->iPhone 6/iPhone 6 Plus) តាមរយៈការចុះទៅសាកសួរផ្ទាល់ នៅតាមបណ្ដាហាងលក់ទូរសព្ទធំៗនៅភ្នំពេញ នាពេលនោះ មានបុរសម្នាក់ចំណាយជាង ១ ម៉ឺនដុល្លារ ទិញ iPhone 6 បួនដើម និង iPhone 6 Plus ៣ ដើមមុនគេបង្អស់។
#នៅឆ្នាំ ២០១៥
២០១៥ ជាជំនាន់ចេញ iPhone 6s/6s Plus ដែលកាលណោះ លោក វិបុល បានចំណាយលុយជាង ១៦០០ ដុល្លារទិញ iPhone 6S Plus ប្រើមុនគេ។
#នៅឆ្នាំ ២០១៦
នៅឆ្នាំដដែលនេះ ម្ចាស់ iPhone 7 Plus ដំបូងគេនៅស្រុកខ្មែរមានដល់ទៅ ២ នាក់ដែលបានចំណាយលុយជាង ១៤០០ ដុល្លារក្នុងម្នាក់ ទិញក្នុងពេលតំណាលគ្នា។(មិនគិត iPhone 7 Plus Red)។
#នៅឆ្នាំ ២០១៧
២០១៧ ជាឆ្នាំគម្រប់ខួប ១០ ឆ្នាំរបស់ក្រុមហ៊ុន Apple។ ក្នុងនោះដែរ Apple បានបញ្ចេញផលិតផល iPhone ដល់ទៅ ៣ គឺ iPhone X(10), iPhone 8 និង iPhone 8 Plus។ សម្រាប់អ្នកទិញដំបូងគេនៅកម្ពុជា មានបុរសម្នាក់ហ៊ានចំណាយជាង ១៤០០ ដុល្លារទិញយក iPhone X(64GB) មកប្រើមុនគេ(ប្រភពសុំមិនបញ្ចេញឈ្មោះ)។
ចុះសម្រាប់ iPhone ជំនាន់ថ្មីចេញស្អែកនេះ តើនៅស្រុកខ្មែរ នរណាហ៊ានចាយលុយទិញមុនគេ?