- 2018-08-29 02:25:37
- ព័ត៌មាន
ចង់បានសញ្ញាគ្រីសលើគណនី Instagram ពេលនេះងាយស្រួលដូចបកចេក
- 2018-08-29 02:25:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់បានសញ្ញាគ្រីសលើគណនី Instagram ពេលនេះងាយស្រួលដូចបកចេក
ចន្លោះមិនឃើញ
Instagram បានធ្វើការកែទម្រង់ថ្មី ដោយចាប់ពីថ្ងៃនេះម្ចាស់គណនីទាំងឡាយដែលមាន Follower ច្រើន អាចធ្វើការដាក់ពាក្យស្នើសុំការ Verify គណនីបានដោយងាយស្រួលបំផុត។
គណនីដែលមានអ្នក Follow ច្រើននាពេលនេះ អាចដាក់ពាក្យស្នើសុំ ដោយដំបូងចូលទៅកាន់ Profile រួចចូលទៅក្នុង "Settings” បន្ទាប់មកចុចលើពាក្យ "Request Verification"។ ក្រោយមកទៀត អ្នកត្រូវបំពេញឈ្មោះគណនី, ឈ្មោះពេញ និងឯកសារបញ្ជាក់ពីអត្តសញ្ញាណ ដូចជាអត្តសញ្ញាណប័ណ្ណជាដើម។
បំពេញបែបបទរួចហើយ ក្នុងរយៈពេលណាមួយ Instagram នឹងឲ្យដំណឹងថាការស្នើសុំរបស់អ្នកទទួលបានការអនុញ្ញាត ឬមិនទទួលបានការអនុញ្ញាតនោះ។
ក្រៅពីការកែទម្រង់នៃការស្នើសុំនេះ ក៏នឹងបញ្ចេញមុខងារ "About This Account” ដែលអាចឲ្យម្ចាស់គណនីដឹងពីព័ត៌មានលម្អិតនៃគណនីរបស់ខ្លួន ដូចជាចូលប្រើ Instagram នៅពេលណា និងប្រទេសនៃម្ចាស់គណនីជាដើម៕