• 2018-08-15 10:07:58
  • ព័ត៌មាន

បច្ចេកវិទ្យា​ AR និង VR ខ្មែរ​នឹង​​ខ្លាំង​មួយ​កម្រិត​ទៀត​​ក្រោយ​ចាប់ដៃ​ជាមួយ​សិង្ហ​បុរី

  • 2018-08-15 10:07:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ខ្លាំង​បច្ចេកវិទ្យា​ VR ដំបូង​គេ​​បង្អស់​នៅ​កម្ពុជា VIRTUAL REALITY CAMBODIA បាន​បោះ​ជំហា​ន​ថ្មី​មួយ​ទៀត ដោយ​បាន​ចាប់​ដៃ​សហការ​ជាមួយ​ ក្រុមហ៊ុន​សិង្ហបុរី​ HIVERLAB ដែល​ជំនាញ​លើ Immersive Technologies & Media ដើម្បី​បង្កើត​​បច្ចេកវិទ្យា​ថ្មី​ទំនើប​ៗ​ឲ្យ​ទាន់​សម័យកាល​សម្រាប់​អតិថិជន​ខ្មែរ​ និង​​ទូទាំង​តំបន់​។​

«យើង​ពិត​ជា​រំភើប​ដែល​បាន​ធ្វើ​ការ​រួមគ្នា​ជាមួយ Hiverlab ហើយ​យើង​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ​កិច្ចសហការ​នេះ​នឹង​នាំ​មក​នូវ​ការ​ច្នៃ​ប្រឌិត​ថ្មី​ៗ​ទំនើប​ចុង​ក្រោយ​បំផុត​ជា​ច្រើន​ជា​ប្រយោជន៍​ដល់​អ្នក​ប្រើ​ប្រាស់​ខ្មែរ និង​ទូទាំង​តំបន់​​ ដូចជា​ AR និង VR ជាដើម»។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក អៀ សារបុត្រ ស្ថាបនិក​នៃ​ Virtual Reality Cambodia ថ្លែង​ឲ្យដឹង​ក្នុង​ព្រឹត្តិការណ៍​ចុះ​កិច្ច​ព្រម​ព្រៀង​សហការ​នេះ (MOU) កាល​ពី​ពេល​ថ្មីៗនេះ​។​

«នេះ​អាច​និយាយ​បាន​ជា​ការ​រីក​ចម្រើន​ដ៏​ធំ​មួយ​ផ្នែក​បច្ចេកវិទ្យា​នៅ​កម្ពុជា នឹង​​បង្កើត​នូវ​របត់​ថ្មី​ក្នុង​វិស័យ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែល​អាច​​រុញ​ច្រាន​​ឲ្យ​ផលិតផល​អតិថិជន​កាន់​តែ​លេច​ធ្លោ​ និង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ឆាប់រហ័ស តាមរយៈ​បច្ចេកវិទ្យា​ដ៏​ទំនើប​គ្មាន​ពីរ​ AR និង ​VR របស់​យើង ​ដែល​ធានា​ផ្តល់​នូវ​បទពិសោធន៍​ថ្មី​សន្លាង ច្បាស់​ និង​ជាក់​ស្ដែង​បំផុត​»។ លោក​បញ្ជាក់​បន្ថែម​។

ក្រុមការងារ​ VR Cambodia និង Hiverlab

Virtual Reality Cambodia និង​ Hiverlab មាន​គោល​ដៅ​រួមក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ AR/VR និង mixed reality ធ្វើ​ឲ្យ​បទពិសោធន៍​នៃ​ AR/VR ឲ្យ​កាន់​តែ​រំជើប​រំជួល​សម្រាប់​អ្នក​ប្រើប្រាស់​ និង​បង្ហាញ​ពី​របៀប​ដែល​​វា​អាច​យក​មក​ប្រើ​ដើម្បី​ឲ្យ​ជីវិត​របស់​ពួក​គេ​ងាយ​ស្រួល។

Augmented reality (AR) គឺជា​បច្ចេកវិទ្យា​ថ្មីដែល​បន្ថែមរូប​​ឌីជីថល​ទៅក្នុងទិដ្ឋភាពពិត​ៗផ្ទាល់​ស្តែង តាមរយៈ​ កាមេរ៉ា​ របស់​ស្មាតហ្វូន។ រីឯ​ Virtual reality (VR) គឺ​ជាបច្ចេកវិទ្យា​ដែល​និមិត្ត​ទិដ្ឋភាព​ទាំងស្រុង​ក្នុងពិភពថ្មីមួយ ដោយ​គេ​អាច​ចូល​ទៅ​បាន​តាមរយៈ​ការ​ពាក់​វែនតា​ VR ដែល​នេះ​ហើយ​គឺ​ជា​បច្ចេកវិទ្យា​និមិត្ត​ immersive technologies ។

«យើង​រួម​កម្លាំង​គ្នា​ជាមួយ​ Virtual Reality Cambodia ដើម្បីឲ្យ​យើង​កាន់តែខ្លាំងទាំងអស់​គ្នា​​ក្នុង immersive technologies ហើយ​យើងនឹង​ផ្តល់​ជូន​នូវ​បច្ចេកវិទ្យា​ឈានមុនគេ​ទំនើបៗបំផុតនៃ AR/VR ព្រមទាំង immersive technologies ដល់​អតិថិជនខ្មែរ​​ និង​ទូទាំងតំបន់មេគង្គ»។ នេះ​ជាការ​បញ្ជាក់​បន្ថែម​​របស់​លោក Jiang Shutao ស្ថាបនិក​នៃ Hiverlab។

Hiverlab បាន​បង្កើត​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​ជាមួយ​ក្រុមហ៊ុន​ឧស្សាហកម្មធំៗ​ ដូចជាក្រុមហ៊ុន Samsung Huawei AliCloud NVIDIA Autodesk Seagate និងក្រុមហ៊ុនផ្សេងៗទៀត។ បច្ចេកវិទ្យា និងមាតិការបស់ពួកគេត្រូវបានលើកឡើងដោយប្រព័ន្ធផ្សព្វផ្សាយល្បីៗ ដូចជា CNBC, The Straits Times, Channel News Asia, Mediacorp ,Sina និងច្រើនទៀត៕

ដើម្បី​ឲ្យ​ស្គាល់​ច្បាស់​ពី​បច្ចេកវិទ្យា​ Virtual reality (VR) សូមមើលវីដេអូ៖

វីដេអូបង្ហាញពីបច្ចេកវិទ្យា​ Augmented reality (AR) ៖

ដោយ៖ ដេត លីដា

មតិយោបល់