• 2018-07-21 04:41:48
  • ព័ត៌មាន

នេះ​ហើយ ​រូបរាង​ពិត Ford Ranger 2019 ដែល​នឹង​មកដល់​ខ្មែរ​ឆាប់ៗ​

  • 2018-07-21 04:41:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​យើង​ឃើញ​មាន​ការលេចឡើង​​រូបរាង​ពិត និង​លក្ខណៈពិសេសៗ​មួយ​ចំនួន​របស់រថយ​ន្ត Ford Ranger 2019 តាម​រយៈ​បណ្ដាញ​ស​ង្គ​ម និង​សា​រព័ត៌​មាន​នានា​នៅក្នុង​ប្រទេស​កម្ពុជា​។

រ​ថយ​ន្ត Ford Ranger 2019 បាន​រចនា​រូបរាង​ខាងមុខ​ថ្មី​ទាំងស្រុង រួមមាន​ប៉ា​ណា ​និង​កាង​ខាងមុខ​រចនា​គួរ​ឲ្យ​ទាក់ទាញ ចង្កៀង​មុខ​ និង​ចង្កៀង​ពិល​កាង​មុខ​បាន​កែច្នៃ​ជាថ្មី​យ៉ាង​ស្រស់ស្អាត។

លើសពី​នេះ​ទៅទៀតរ​ថយ​ន្ត Ford Ranger 2019 ជា​រ​ថយ​ន្ត Pick Up ដែល​មានបច្ចេកវិទ្យា​សំ​ខាន់ៗ​ ត្រូវបាន​បំពាក់​នៅលើរ​ថយ​ន្ត​រួមមាន ការ​ប​ញ្ឆេះ​រថយន្ត​ដោយ​ពុំ​ចាំបាច់​ប្រើ​សោរ (Push Button Start) និង​ប្រព័ន្ធ​ជំ​នួ​យ​ចូល​ចត​ដោយ​ស្វ័​យ​ប្រវត្តិ (Assisted Parallel Parking) អាច​ជួយ​សម្រួល​ឲ្យ​អ្នកបើកបរ​ចូលចត​ដោយ​ស្វ័​យ​ប្រវត្តិ​ ដោយ​គ្រាន់តែ​ធ្វើការ​អប​ហ្វ្រាំង​តែ​ប៉ុ​ណ្ណោះ​។

ក្រៅពី​នេះ​រថយន្ត Ford Ranger 2019 បាន​បំពាក់​នូវ​ប្រ​ព័​ន្ធ​សុវត្ថិភាព​ផ្សេងៗ​ដូចជា ប្រព័ន្ធ​ផ្តល់​ដំ​ណឹ​ង​នៅពេល​បើកបរ​ចេញពី​គ​ន្ល​ង (Lane Keeping Alert and Lane Keeping Aid) ជា​ប្រព័ន្ធ​មួយ​ដែល​អាច​ផ្តល់ជូន​អ្នកបើកបរ​សម្រាប់​ការពារ ចំពោះ​ការចាក​ចេញពី​គ​ន្ល​ង​ផ្លូវ​ដោយ​ចៃដន្យ​នៅពេលដែល​កំ​ពុង​បើកបរ​ក្នុង​ល្បឿន​លឿន​។

ប្រព័ន្ធ​បន្ថយល្បឿន​ និង​រក្សា​គំ​លាត​សុវត្ថិភាព​ដោយ​ស្វ័​យ​ប្រវត្តិ (Adaptive Cruise Control) អាច​ឲ្យ​អ្នកបើកបរ​ធ្វើ​ការកំ​ណ​ត់ទៅ​លើ​ល្បឿន​ក៏ដូចជា​ចម្ងាយ​ចំ​ពោះរ​ថយ​ន្ត​ដែល​បើ​កនៅ​ពី​ខាងមុខ ដែល​បង្កើតឡើង​ក្នុង​គោល​បំណង​ធ្វើយ៉ាងណាប​ញ្ចៀស​អ្នកបើកបរ ឲ្យ​ចៀស​ផុតពី​ការបើកបរ​លើស​ល្បឿន​ដែល​បាន​កំ​ណ​ត់​។

លើសពី​នេះ រ​ថយ​ន្ត Ford Ranger 2019 ក៏​មាន​បំពាក់​នូវ​ប្រ​ព័​ន្ធ​ផ្តល់​សញ្ញា​ឲ្យ​អ្នកបើកបរ​ឈប់​សំ​រាក​ពេល​មាន​អារម្មណ៍​ងងុយគេង (Driver Alert System) និង​ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះ​ថ្នាក់​ដែល​អាច​កើតមាន​នៅខាងមុខ (Forward Collision Warning)៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់