• 2018-07-20 08:54:06
  • ព័ត៌មាន

ទូរសព្ទ​នេះ​គ្រាន់​តែ​កុម្ម៉ង់​ទុក​មក​ខ្មែរ​ ៥ពាន់គ្រឿង​ នៅ​ជាង ២០​ម៉ឺន​គ្រឿង​ទៀត​បញ្ចេញ​ទីផ្សារ​បរទេស​

  • 2018-07-20 08:54:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរ​សព្ទស៊េរី​ថ្មី ម៉ូ​ដែល Honey Y1 ត្រូវ​បាន​កុម្ម៉ង់​ទុក​មុនចំនួន​ ៥​ពាន់​គ្រឿង ចូល​មក​ទីផ្សារ​កម្ពុជា ខ​ណៈប្រមាណ​២០​ម៉ឺន​គ្រឿង​ទៀត ត្រូវបានកុម្ម៉ង់​ចូលទៅ​បណ្តា​ប្រទេស​ផ្សេងៗ បន្ទាប់ពី​បាន​បញ្ចេញ​លក់​លើ​ទីផ្សារ​សកលមិន​បាន​ប៉ុន្មាន​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពីលោកស្រី Lucy (​លូ​ស៊ី​) ​ដែល​ជា​តំណាង​រោងចក្រ​ផលិត ទូរ​សព្ទស្មា​ត​ហ្វូន Honey Y1។

លោកស្រី Lucy តំណាង​រោងចក្រ​ផលិត ទូរ​សព្ទស្មា​ត​ហ្វូន Honey Y1

ជាមួយគ្នា​នេះដែរ លោក ឃុន ហេង ប្រធាន​ផ្នែក​ទីផ្សារ របស់​ក្រុមហ៊ុន​ខេ​ម​ហ្វូន បានឲ្យដឹងថា Honey Y1 ជា​ទូរ​សព្ទ​ស្មាត​ហ្វូ​ន​សេរី​ថ្មី របស់​ខេ​ម​ហ្វូន ដែល​ត្រូវបាន​រចនា​ឡើងជាមួយ​នឹង​រូបរាង ស្តើង​ទាន់​ស​ម័យ។ លក្ខណៈ​សម្បត្តិ​របស់​ Honey Y1 មាន​ដូច​ជា ៖

លោក ឃុន ហេង ប្រធាន​ផ្នែក​ទីផ្សារ របស់​ក្រុមហ៊ុន​ខេ​ម​ហ្វូន
  • អេក្រង់​ទំហំ​ ៥,៥​ អ៊ីញ
  • មាន​ RAM ទំហំ​ ២ GB និង​អង្គ​ផ្ទុក​ទិន្នន័យ​ ១៦ GB​
  • កាមេរ៉ា​ភ្លោះ​13MP +2 MP ​អាច​ចាប់យក​រូបភាព​បាន​ដិត​ច្បាស់​ល្អ
  • កាមេរ៉ា​ខាងមុខ 8MP អម​ជាមួយ​បច្ចេកវិទ្យា AI Wide Angle កាមេរ៉ា ​អាច​ថត​សែ​ល​ហ្វី​បាន​ស្អាត និង​ថត​ជា​ក្រុម​បាន​ច្រើន​គ្នា
  • ថាមពល​ថ្ម​ទំហំ​ ៣៥០០ មីលីអំពែ​ម៉ោង​ មាន​អនុភាព​ឲ្យ​អ្នកប្រើប្រាស់​បានពេញ​មួយថ្ងៃ​ ​- ​បំពាក់​ដោយ​ប្រ​ព័​ន្ធ​បច្ចេកវិទ្យា​ស៊ីម ​២ 4G Volte អាច​ដំណើរការ internet youtube facebook និង​កម្មវិធី​កម្សាន្ត​ផ្សេងៗ​ទៀត ដោយ​រលូន
  • ពិសេស​នោះ​គឺ​ មាន​បំពាក់​ដោយ​បច្ចេកវិជ្ជា Face ID ឬ​ដោះ​សោរ​ដោយ​ស្កេ​ន​មុខ យ៉ាង​ឆាប់​រ​ហ័​ស​។

Honey Y1 បាន​ដាក់សម្ពោធជា​ផ្លូវការនៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា ដែល​រៀបចំឡើង នៅ​ផ្សារ​ទំនើប អ៊ី​អន​ម៉ល​២ សែន​សុខ កាលពី​រសៀល​ថ្ងៃ ១៩ កក្កដា ឆ្នាំ​២០១៨ ដោយ​ក្រុមហ៊ុន ខេ​ម​ហ្វូន ដែល​ជា​ក្រុមហ៊ុន ផលិត​និង​ចែកចាយ​ទូរ​សព្ទ​របស់​កម្ពុជា​៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់